ខេត្តក្រចេះ ៖ ថ្លែងទៅកាន់មន្ត្រីនគរបាលទូទាំងខេត្ត នៅក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យការងារសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈសន្តិសុខសង្គមប្រចាំខែធ្នូ ឆ្នាំ២០១២ និងទិសដៅអនុវត្តបន្ត លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តបានបញ្ជាឱ្យនាយនគរបាល ចាប់តាំងពីថ្នាក់ប៉ុស្តិ៍រដ្ឋបាល ឡើងទៅឱ្យលុបបំបាត់ការដើរ ឬជិះកង់កត់កន្ទុយលេខ និងការបើកលក់កន្ទុយលេខនៅតាមផ្ទះ  ខណៈពេលដែលសព្វថ្ងៃនេះល្បែងកន្ទុយលេខ កំពុងតែមានសន្ទុះងើបឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈរួចមក ។

កិច្ចប្រជុំដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣ មករា ២០១៣ នេះ នៅក្នុងសាលមហោស្រពខេត្ត លោកឧត្តមសeនីយ៍ត្រី ជួង ស៊ាងហាក់ បានព្រមានយ៉ាងធ្ងន់ៗថា ប្រសិនបើល្បែងស៊ីសងកត់កន្ទុយលេខនេះនៅតែកើតមានឥតឈប់ក្នុងមូលដ្ឋាន គឺអាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់ប៉ុស្តិ៍រដ្ឋបាល ត្រូវតែធ្វើស្វ័យរបាយការណ៍ជាក់លាក់រៀងៗខ្លួនមកស្នងការដ្ឋាន ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]