វៀតណាម៖ យោងតាមសារព័ត៌មាន Fox News របស់សហរដ្ឋអាមេរិកបានចុះផ្សាយនៅថ្ងៃនេះឲ្យដឹងថា លោកប្រធានាធិបតីវៀតណាម Tran Dai Quang បានទទួលមរណភាពកាលពីព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្នុងអាយុ ៦១ ឆ្នាំ ដោយសាររោគាពាធ (ជំងឺ)។

លោកប្រធានាធិបតីវៀតណាម Tran Dai Quang

យោងតាមភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសវៀតណាមបានចុះផ្សាយឲ្យដឹងថា លោក Quang បានទទួលមរណភាពនៅឯមន្ទីរពេទ្យយោធា ១០៨ នៅទីក្រុងហាណូយ ដោយសារជំងឺធ្ងន់ធ្ងរពេក។ យ៉ាងណាមិញ គេមិនបានបញ្ជាក់លម្អិតនោះទេ។

គួររម្លឹកថាលោក Quang ធ្លាប់បានធ្វើជាម្ចាស់ផ្ទះទទួលលោកប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលទស្សនកិច្ចជាលើកដំបូងរបស់គាត់ មកកាន់ប្រទេសកុម្មុយនីសមួយនេះកាលពីឆ្នាំមុន។

ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់គាត់ គឺនៅឯកិច្ចប្រជុំនយោបាយរបស់គណបក្សកុម្មុយនីស និងការទទួលភ្ញៀវឱ្យគណៈប្រតិភូចិនមួយកាលពីថ្ងៃពុធ កន្លងទៅ។

គួរបញ្ជាក់ផងដែរ លោក Quang កើតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៥៦។ លោកបានកាន់តំណែងជាប្រធានាធិបតីវៀតណាមនៅឆ្នាំ ២០១៦ ហើយនឹងបញ្ចប់អាណត្តិរបស់ខ្លួននៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]