ភ្នំពេញ៖ កាលពីម្សិលមិញនេះដែរ ពិធីកររូបសង្ហាលោក វីជេ រតនា និងអ្នកម្ដាយវ័យក្មេង ដែលជាភរិយាជាទីស្រលាញ់របស់តារាប្រុសរូបនេះ បានប្រារព្ធពិធីខួបកំណើតជូនកូនប្រុសសំណព្វចិត្ត។

ជាក់ស្ដែង កម្មវីធីខួបកំណើតកូនប្រុសរបស់ វីជេ រតនា កាលពីយប់មិញនេះដែរ តារាប្រុស លោក វីជេ រតនា ក៏បានរៀបចំពិធីជប់លៀង ដើម្បី ជួបជុំមិត្តភក្តិបងប្អូន ក្រុមគ្រួសារ និងមិត្តរួមសិល្បៈមួយចំនួន នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញផងដែរ។

យ៉ាងណាមិញ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងកម្មវិធីទាំងមូល គេសង្កេតឃើញថា មានវត្តមានតារាស្រីប្រុសល្បីៗ ដែលជាមិត្តភក្តិជិតស្និទ្ធតែប៉ុន្មានដួងតែប៉ុណ្ណោះ ដោយបានឆ្លៀតពេលមកចូលរួម អមជាមួយនឹងទឹកមុខសប្បាយរីករាយជាខ្លាំង និងជាពិសេស ពួកគេក៏មិនភ្លេចបង្ហោះសារជូនពរ ដល់កូនប្រុសរបស់តារាប្រុសរូបនេះថែមទៀតផងដែរ។

ជាមួយគ្នានេះដែរ បើទោះបីជាការរៀបចំខួបកំណើត ឲ្យកូនប្រុសជាលើកដំបូងនេះ មិនបានធំដុំខ្លាំង ប៉ុន្តែគ្រួសារ វីជេ រតនា ព្រមទាំងភ្ញៀវដែលបានអញ្ជើញចូលរួម គឺពោរពេញ ទៅដោយស្នាមញញឹមគ្រប់ៗគ្នាតែម្ដង៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនារូបភាពខាងក្រោម៖ 

ទិដ្ឋភាពខួបកូនប្រុស វីជេ​ រតនា
ទិដ្ឋភាពខួបកូនប្រុស វីជេ​ រតនា
ទិដ្ឋភាពខួបកូនប្រុស វីជេ​ រតនា
ទិដ្ឋភាពខួបកូនប្រុស វីជេ​ រតនា
ទិដ្ឋភាពខួបកូនប្រុស វីជេ​ រតនា
ទិដ្ឋភាពខួបកូនប្រុស វីជេ​ រតនា
ទិដ្ឋភាពខួបកូនប្រុស វីជេ​ រតនា
ទិដ្ឋភាពខួបកូនប្រុស វីជេ​ រតនា
ទិដ្ឋភាពខួបកូនប្រុស វីជេ​ រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា