កូរ៉េខាងត្បូង ៖ ប្រិយមិត្តមួយចំនួន ប្រហែលជា មិនទាន់បានជ្រាបនៅឡើយទេថា តារាស្រីល្បីឈ្មោះ ក្នុងវិស័យ Kpop រូបនេះ ធ្លាប់បានសារភាពថា នាងមានអារម្មណ៍យ៉ាងពិសេស ចំពោះ Jimin ក្រុមBTS គឺចាប់តាំងពី ពួកគេបានផ្សព្វផ្សាយចម្រៀង បទ Danger មកម្ល៉េះ។ នារីដ៏ក្លាហានម្នាក់នោះ គឺនាង Han Seungyeon អតីតសមាជិកក្រុម KARA។

គួរបញ្ជាក់ផងដែរថា តារាស្រីវ័យ ៣០ឆ្នាំរូបនេះ បានសារភាពពី មនោសញ្ចេតនារបស់នាង ដែលមានចំពោះ Jimin នៅក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីមួយ បន្ទាប់មកនាងក៏បានបង្ហាញក្បាច់រាំ បទ I need you របស់ក្រុម BTS ថែមទៀតផង។ បន្ទាប់មក នាងបានសារភាពថា នាងពិតជាសប្បាយរីករាយណាស់ នៅពេលដែលបានជួប Jimin។

កាយវិការដោយត្រង់របស់នាង បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាខ្លាំង ពួកគេសង្កេតឃើញថា នាងមិនអាចឈប់ញញឹមបាននោះទេ ខណៈពេលដែលនាង កំពុងនិយាយដល់ Jimin។

ទោះបីជាយ៉ាងនេះក្ដី រហូតមកដល់ពេលនេះ នៅមិនទាន់មានប្រតិកម្ម របស់ក្រុមអ្នកគាំទ្រ ចាប់គូនាង Han Seungyeon ជាមួយនឹង Jimin នៅឡើយទេ។ ប៉ុន្តែអ្នកគាំទ្រមួយចំនួន ក៏បានលើកឡើងថា យ៉ាងហោចណាស់ នាង Han Seungyeon ក៏មានលក្ខណៈច្រើនយ៉ាង ដែលដូចទៅនឹង ប្រភេទនារីដែល Jimin ចូលចិត្តផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Han Seungyeon
រូបភាព Han Seungyeon
រូបភាព Han Seungyeon
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]