កណ្ដាល៖ គុណបំណាច់នៃការជួយសង្គ្រោះអាយុជីិវិតកុមារក្រីក្រ រាប់ពាន់នាក់របស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក Beat Richner បានធ្វើឲ្យកូនខ្មែរទាំងអស់ ចងចាំគ្មានថ្ងៃភ្លេច ។

ជាក់ស្ដែង សូម្បីតែលោកតាន់ គីមសួ ដែលជាបុគ្គលលេចធ្លោម្នាក់ក្នុងសង្គមក៏បានសម្រេចចិត្ត សហការគ្នានឹងលោក កាម៉ង់ ដុង (Kamong Dong ) អ្នកសូន្យរូបដ៏ឆ្នើម សាងសង់រូបសំណាក់លោក  Beat Richner ដាក់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចាត់ទុកជាការតបស្នងសងគុណផងដែរ។

ទន្ទឹមនឹងការខិតខំ ប្រឹងប្រែងធ្វើទាំងថ្ងៃទាំងយប់ ទីបំផុតពេលនេះ រូបសំណាក់លោក Beat Richner បានបញ្ចប់ការសាងសង់ជាសា្ថពរហើយ នេះបើយោងតាមការរៀបរាប់របស់លោក កាម៉ង់ ដុង ដោយក្នុងនោះលោក ក៏បានសម្ដែងក្ដីរំភើបដែរថា៖ «ខ្ញុំធ្វេីបានជោគជយ័ហេីយ អរគុណមិត្តជាទីស្រលាញ់ដែលផ្តល់កម្លាំងចិត្តឲ្យខ្ញុំ» ។

ដំណឹងនេះបានធ្វើឲ្យមហាជន មានក្ដីត្រេកអរជាខ្លាំង ជាពិសេសម្នាក់ៗក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះការលះបង់ប្រឹងប្រែងរបស់ អ្នកសូន្យរូប លោក កាម៉ង់ ដុង (Kamong Dong ) ដែលបានចំណាយពេលផ្ទាល់ខ្លួន ធ្វើរូបសំណាក់លោក Beat Richner ឡើងដូច្នេះ៕

ចង់ជ្រាបច្បាស់ តោះទស្សនាវីដេអូខាងក្រោម៖

រូបភាពកំពុងសាងសង់រូបសំណាក់
រូបភាពកំពុងសាងសង់រូបសំណាក់
រូបភាពកំពុងសាងសង់រូបសំណាក់
លោក Beat Richner
រូបសំណាក់លោក Beat Richner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]