អង់គ្លេស៖ ខែ្សបម្រើ Bernardo Silva បានបញ្ជាក់ថា ក្រុមរបស់ខ្លួន Manchester City គឺមិនមែនជាក្រុមដែលនឹងឈ្នះពានរង្វាន់ Champions League នោះឡើយ។ 

Bernardo Silva

ការលើកឡើងមកនេះ គឺក្រោយពីក្រុមយក្សរបស់អង់គ្លេស ភ្លាត់ស្នៀតចាញ់ក្រុមភ្ញៀវមកពីបារាំង Lyon ដោយលទ្ធផល ២-១ កាលពីយប់មិញ ក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Champions League។

ក្នុងវគ្គទី ១ក្រុមភ្ញៀវ Lyon ជាអ្នកស៊ុតបើកការនាំមុខមុនដល់ទៅ ២គ្រាប់ដែលគ្រាប់បាល់ដំបូងគឺរកបានដោយកីឡាករ Maxwel Cornet នៅក្នុងនាទីទី ២៦និងគ្រាប់បាល់ជ័យជម្នះធ្វើបានដោយកីឡាករ Nabil Fekir នៅក្នុងនាទីទី ៤៣ ខណៈដែលក្រុមម្ចាស់ផ្ទះក៏តាមបាន ១គ្រាប់វិញផងដែរនៅក្នុងនាទីទី ៦៧ ដោយខ្សែបម្រើ Bernardo Silva ។ 

Bernardo Silva

និយាយក្រោយបញ្ចប់ការប្រកួត ខែ្សបម្រើឆ្នើមក្រុមជម្រើសជាតិព័រទុយហ្គាល់បញ្ជាក់ាថា៖ «ពួកយើងមិនមែនជាអាចនឹងឈ្នះពានមួយនេះទេ។ ខ្ញុំគិតថា ពួកយើងជាក្រុមល្អមួយ។ ពួកយើងនឹងព្យាយាមធ្វើឲ្យល្អជាងរដូវកាលមុន ហើយត្រូវដឹងថាក្លិបដូច Man City នឹងព្យាយាម ឈ្នះគ្រប់កម្មវិធី ប៉ុន្តែពួកយើងមិនមែនជាក្រុមអាចឈ្នះ Champions League ឡើយ»៕ 

Bernardo Silva

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]