អេស្ប៉ាញ៖ ក្រុមសេះបង្កង់ Juventus បានចាប់ផ្ដើមយុទ្ធនាការការប្រកួតពានរង្វាន់ Champions League យ៉ាងល្អ ដោយអាចយកឈ្នះក្រុម Valencia ដោយលទ្ធផល ២-០ ប៉ុន្ដែពួកគេនឹងត្រូវលេងដោយគ្មានវត្ដមានតារាឆ្នើម Ronaldo នៅ៣ប្រកួតបន្ទាប់។ 

Valencia 0-2 Juventus

២គ្រាប់របស់ក្រុមយក្សរបស់អ៊ីតាលីនេះ រកបានដោយការស៊ុតបញ្ចូលទីគ្រាប់បាល់ប៉េណាល់ទីទាំងអស់ គឺរកបានដោយខែ្សបម្រើឆ្នើមកីឡាករ Pjanic នៅនាទី៤៥ និងនាទី៥១ ខណៈកីឡាករ Parejo មានឱកាសរកគ្រាប់បាល់បានដែរ ប៉ុន្ដែស៊ុតប៉េណាល់ទីអត់ចូលនៅនាទី៩០។

យ៉ាងណាក្ដី ក្រុមជើងឯក Serie A នេះ នឹងត្រូវលេងក្នុងពានរង្វាន់លំដាប់ទី១របស់អឺរ៉ុប ដោយគ្មានតារាឆ្នើម Cristiano Ronaldo ចំនួន២ប្រកួត ក្រោយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមនៅនាទី២៩ ក្រោយរូបគេទៅប៉ះក្បាលកីឡាកររបស់ក្រុម Valencia។

រូបគេនឹងត្រូវអវត្ដមានចំនួន២ប្រកួតក្នុងក្របខណ្ឌមួយនេះ ជាពិសេសរូបគេនឹងមិនបានលេងពេលជំនួបសំខាន់ក្រៅដី ពេល Juventus ទៅប៉ះក្រុមបិសាចក្រហម Manchester United នៅកីឡដ្ឋាន Old Trafford៕  

Valencia 0-2 Juventus
Valencia 0-2 Juventus
Valencia 0-2 Juventus
Valencia 0-2 Juventus
Valencia 0-2 Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]