អង់គ្លេស៖ បន្ទាប់ពីខែ្សប្រយុទ្ធឆ្នើម Roberto Firmino ស៊ុតគ្រាប់ជ័យជម្នះនៅចុងម៉ោង ក្នុងការប្រកួតដែល Liverpool យកឈ្នះ PSG ដោយលទ្ធផល ៣-២ នេះ គេបានឃើញកាយវិការបស់ខែ្សប្រយុទ្ធ Salah ដូចមិនសូវសប្បាយចិត្ដទៅនឹងការស៊ុតរបស់កីឡាករជម្រើសជាតិប្រេស៊ីលនេះទែ។

Mohamed Salah

នៅក្នុងរូបភាពដែលចាប់បានដោយទូរទស្សន៍ BT Sport បានបង្ហាញឲ្យឃើញនូវកាយវិការរបស់ខែ្សប្រយុទ្ធជម្រើសជាតិអេហ្ស៊ីបនេះ បោះទឹកដែលគេផឹកទៅនឹងដី ក្នុងកន្លែងកីឡាករបម្រុង ដែលទឹកមុខទំនងដូចជាខឹងនឹងរឿងអ្វីមួយ។

អតីតខែ្សការពារក្រុម Roma នេះ បង្ហាញទម្រង់លេងរាងពិបាកបន្ដិចពេលប៉ះក្រុមខ្លាំង PSG កាលពីយប់មិញ ដោយធើ្វឲ្យបាត់បាល់មួយចំនួន មុនពេលស៊ុតគ្រាប់បាល់បញ្ចូលទី ប៉ុន្ដែត្រូវអាជ្ញាកណ្ដាលសម្រេចមិនឲ្យវិញ។  

កាយវិការ Salah
កាយវិការ Salah

អតីតកីឡាករ Rio Ferdinand និង Michael Owen ដែលសព្វថៃ្ងជាអ្នកវិភាគបាល់ទាត់ឲ្យទូរទស្សន៍ BT Sport បាននិយាយក្រោយឃើញសកម្មភាព Salah ថា៖ «ខ្ញុំសង្ឃឹមថា កាយវិការនេះគឺរូបគេមានន័យអបអរទៅចុះ។ ប្រហែលជា Salah អាចអបអរទៅនឹងស្ទាយផ្ទាល់ខ្លួនរបស់គេ។ ខ្ញុំគិតថា គេប្រាកដជាសប្បាយចិត្ដទៅនឹងលទ្ធផលនេះ»៕ 

Rio Ferdinand

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]