ភ្នំពេញ៖  មានការភ្ញាក់ផ្អើលខ្លាំងមែនទែន លើបណ្ដាញសង្គម ដោយសារតែកាលពីថ្មីៗនេះ អតីតតារាសម្ដែងស្រីស៊ិចស៊ីកញ្ញា វ៉ាង ស្រីណូ បានសម្រេចចិត្តប្រកាសលក់ផ្ទះដ៏ធំរបស់ខ្លួន ក្នុងតម្លៃ១៥ម៉ីនដុល្លារ ដែលមានទីតាំង ស្ថិតក្នុងបុរីប៉េងហួតច្បារអំពៅ រាជធានីភ្នំពេញ។

តួយ៉ាង បើទោះជាកញ្ញា មិនបានបញ្ជាក់ច្បាស់ ពីមូលហេតុ នៃការលក់ផ្ទះថ្មីនេះក៏ពិតមែន ប៉ុន្តែគ្រប់គ្នាអាចស្មានដឹងថា មកពីនាងត្រូវរៀបការជាមួយស្វាមីនៅក្រៅប្រទេស ទើបដាច់ចិត្តដាក់លក់ផ្ទះផ្ទាល់ខ្លួនមួយនេះ ទាំងតក់ក្រហល់ដូច្នេះតែម្ដង។

គួររម្លឹកដែរថា កាលពីប៉ុន្មានសប្ដាហ៍មុននេះកញ្ញា វ៉ាង ស្រីណូ ធ្លាប់បានប្រកាសលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ពីកម្មវិធីជប់លៀងលាភាពនៅលីវ ជាមួយក្រុមគ្រួសារ ហើយថែមទាំងបញ្ជាក់ថាខ្លួននឹង ត្រូវទៅរស់នៅសហរដ្ឋអាមេរិកទៀតផង៕

ទិដ្ឋភាពក្នុងផ្ទះ វ៉ាង ស្រីណូ
ទិដ្ឋភាពក្នុងផ្ទះ វ៉ាង ស្រីណូ
ទិដ្ឋភាពក្នុងផ្ទះ វ៉ាង ស្រីណូ
ទិដ្ឋភាពក្នុងផ្ទះ វ៉ាង ស្រីណូ
សាររបស់ ស្រីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ