អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool បានចាប់ផ្ដើមយុទ្ធនាការការប្រកួត Champions League បានយ៉ាងល្អ ក្រោយយកឈ្នះក្រុមខ្លាំង Paris Saint Germain ដោយលទ្ធផល ៣-២។ 

Liverpool 3-2 PSG

៣គ្រាប់របស់ក្រុមម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប ៥សម័យ ធើ្វបានដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Daniel Sturridge នាទី៣០ ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ James Milner នាទី៣៦ និងគ្រាប់បាល់ជ័យជម្នះរបស់ខែ្សប្រយុទ្ធ Roberto Firmino នាទី៩០+ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវធើ្វបានដោយកីឡាករ Meuiner នាទី៤០ និង Mbappe នាទី៨៣។

លទ្ធផល ៣-២ បានធើ្វឲ្យក្រុម Liverpool ទទួលបាន៣ពិន្ទុដំបូង និងឈរនៅកំពូលតារាងពូល C បណ្ដោះអាសន្ន ខណៈការឈ្នះរបស់ក្រុមយក្សអង់គ្លេសនេះ គឺជាការឈ្នះ៦ប្រកួតជាប់គ្នា (គ្រប់កម្មវិធី) ជាលើកដំបូងគិតតាំងពីឆ្នាំ ១៩៦១-១៩៦២៕  

Liverpool 3-2 PSG
Liverpool 3-2 PSG
Liverpool 3-2 PSG
Liverpool 3-2 PSG
Liverpool 3-2 PSG
Liverpool 3-2 PSG
Liverpool 3-2 PSG
តារាងពិន្ទុពូល C
លទ្ធផល Champions League កាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]