ភ្នំពេញ៖ កាលពីជាង១០ឆ្នាំមុន អ្នកណាមិនស្គាល់ តារាចម្រៀងនិងជាតួឯកប្រុសល្បីឈ្មោះ លោក ហេង ប៊ុនលាភ និងភាគច្រើនគេស្គាល់ថាជាម្ចាស់បទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» ដោយកាលនោះ មុខមាត់និងរូបរាងស្រស់សង្ហាលោក បានឆក់យកដួងចិត្តនារីៗមិនស្ទើរនោះទេ មិនតែប៉ុណ្ណោះ លោកថែមទាំងមានសម្លេងផ្អែមស្រទន់ពីរោះក្រអួនក្រអៅ គួរឲ្យចង់ស្តាប់ថែមទៀតផង។

ហេង ប៊ុនលាភ

ប៉ុន្តែមិនថាយ៉ាងណា រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ គ្រប់គ្នាហាក់បីដូចជាស្ងាត់បាត់ដំណឹងលោក ហេង ប៊ុនលាភ ពីវិស័យសិល្បៈហៅលែងឮ រហូតដល់មានមហាជនចំនួនគិតថាលោក រស់នៅឯបរទេស រីឯអ្នកខ្លះទៀត ក៏គិតផ្សេងៗពីនេះក៏មានដែរ។

ដោយឡែក ផ្ទុយទៅវិញ តាមពិតទៅអតីតតារាចម្រៀងសម្បុរស្រអែមរូបនេះ មិនបានទៅរស់នៅបរទេសអ្វីនោះឡើយ ពោលគឺលោកបានសំងំ រស់នៅប្រើជីវិតយ៉ាងសាមញ្ញបំផុត ជាមួយនឹងក្រុមគ្រួសាររបស់លោកយ៉ាងមានសេចក្តីសុខ ព្រមទាំងមានមុខងារបម្រើការងារ នៅក្នុងជួរមន្រ្តីរាជការថែមទៀតផង។

យ៉ាំងណាមិញ បើទោះបីជាគ្មានដំណឹងថាលោកនឹងវិលចូលសិល្បៈជាថ្មីយ៉ាងណាក្តី ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើន បានជូនពរឲ្យលោកមានជីវិត ល្អប្រសើរក្នុងគ្រួសារផងដែរ៕

ហេង ប៊ុនលាភ ធ្វើការងាររាជការ
ហេង ប៊ុនលាភ ធ្វើការងាររាជការ
ហេង ប៊ុនលាភ ធ្វើការងាររាជការ
ហេង ប៊ុនលាភ ធ្វើការងាររាជការ
ហេង ប៊ុនលាភ ធ្វើការងាររាជការ
ហេង ប៊ុនលាភ ធ្វើការងាររាជការ
ហេង ប៊ុនលាភ ធ្វើការងាររាជការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ប៊ុនលាភ