អេស្ប៉ាញ៖ ខ្សែការពារឆ្វេងរបស់ក្រុមអធិរាជស Real Madrid កីឡាករ Marcelo បានបដិសេធទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា មិនមែនមកពីអវត្តមានរបស់កីឡាករ Cristiano Ronaldo ទើបធ្វើឲ្យក្រុមរបស់គេបានត្រឹមស្មើជាមួយ Athletic Bilbao នោះទេ។

Marcelo

ខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីលនេះ បានធ្វើការរំលឹកទៅដល់អ្នកគាំទ្រក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុមម៉ាឌ្រីដថា ក្លិបដែលឈ្នះពានរង្វាន់បីសម័យកាលនៅ Champions League បានសម្រេចនឹងជោគជ័យនេះគឺមកពីសំណាងរបស់ពួកគេមិនមែនមកពីកីឡាករ Cristiano Ronaldo តែម្នាក់អាចធ្វើបាននោះទេ។

នៅពេលដែលអ្នកសារព័ត៌មានរបស់កាសែត Four Four Two បានសួរទៅកាន់ខ្សែការពារវ័យ ៣០ឆ្នាំនេះថា (តើ Ronaldo អវត្តមានជាហេតុដែលធ្វើឲ្យមានការប៉ះពាល់ទៅលើលទ្ធផលរបស់ក្រុម Real Madrid មែនទេ)? 

ចម្លើយតបមកវិញរបស់កីឡាកររូបនេះគឺ៖ «ខ្ញុំគិតថាអ្នកគាំទ្រជាច្រើននឹកដល់លោក Raúl, Zidane…… មិនមែន Cristiano នោះទេ។ ការចាញ់នេះគឺពួកយើងពិតជាខកចិត្តខ្លាំង តែពួកយើងក៏សង្ឃឹមថានឹងមានលទ្ធផលល្អជាងមុននៅក្នុងការប្រកួតបន្ទាប់។ យើងបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទៅហើយ ដូច្នេះការចាញ់ឈ្នះយើងមិនអាចកំណត់ទុកមុនបាននោះទេ ប៉ុន្តែខ្ញុំគិតថាមិនមែនមកពីអត់ Ronaldo នោះទេ»។

Cristiano Ronaldo
Raúl

សូមបញ្ជាក់ថា ក្រុមអធិរាជស Real Madrid បានត្រឹម១ពិន្ទុប៉ុណ្ណោះជាមួយក្រុម Athletic Bilbao នៅក្នុងការប្រកួតសប្តាហ៍ទី៤នៃក្របខណ្ឌលីកកំពូលរបស់ប្រទេសអេស្ប៉ាញ ខណៈការប្រកួតបន្ទាប់ពួកគេ គឺនឹងត្រូវបើទ្វារកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Roma នៅថ្ងៃព្រហស្បត្តិ៍ ក្នុងពានរង្វាន់ Champions League ជើងទី ១៕

Marcelo និង Isco

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]