កាលពីថ្ងៃទី ២១ ខែធ្នូ ២០១២ កន្លងទៅថ្មីៗនេះ មានហេតុការណ៍ដ៏អាក្រក់មួយ បានកើតឡើងទៅលើ មហាសេដ្ឋី ជនជាតិចិន ម្នាក់ បណ្តាលឲ្យគាត់ ស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹក ក្នុងពេលដែល ហក់ចុះទៅជួយ បុគ្គលិករបស់ខ្លួន ដែលបាន ធ្លាក់ចូលទៅក្នុងទន្លេ បើយោងទៅតាមគេហទំព័រ ប្រទេសចិន ឆាយណាស្មេក។

ជនរងគ្រោះ មានឈ្មោះ ឌូ ហ្គ័ងហ័រ (Du Guanghua) មានមុខរបរជាអ្នកជំនួញ រកស៊ីខាង ខ្សែដែកថែក ក្នុងទីក្រុង Zhejiang Yongkang ប្រទេសចិន។ គាត់បានអញ្ជើញ បុគ្គលិកទាំងអស់របស់គាត់ ទទួលទានអាហារពេលល្ងាចមួយជុំគ្នា។ នៅពេលនោះ មានបុគ្គលិកម្នាក់ ស្រវឹងជោកជាំ បានដើរធ្លាក់ចូលទៅក្នុងទន្លេ ដែលនៅជិតទីនោះ ហើយដោយឃើញដូច្នេះ បុរសរងគ្រោះ ដែលជាមហាសេដ្ឋីរូបនេះ បានហក់ចូលទៅក្នុងទឹកទន្លេ ដើម្បីជួយដល់បុគ្គលិករបស់គាត់ ប៉ុន្តែ ជាអកុសល បែរជាត្រូវលង់ទឹកស្លាប់ យ៉ាងអាណោចអាធម៌ទៅវិញ។

យ៉ាងណាមិញ មានមនុស្សជាច្រើន បានយកផ្កាមកកាន់កន្លែងកើតហេតុ ដើម្បីគោរព និង ចូលរួមរំលែកទុក ហើយគាត់ក៏ត្រូវបានគេអោយនាម ជាវីរបុរសផងដែរ (Hero)។

តើប្រិយមិត្តយល់យ៉ាងណាដែរ?












រូបថតមហាសេដ្ឋីកាលនៅរស់

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]