ភ្នំពេញ៖ សឹងពេលពេញមូយខែទៅហើយ ដែលកំពូលតារាចម្រៀងស្រីកញ្ញា ឱក សុគន្ធ​កញ្ញា ទទួលបានកាដូ នំខេក យ៉ាងច្រើនពីហ្វេនអ្នកគាំទ្រ ក៏ដូចជាមិត្តសិល្បៈរួមអាជីព ។

មិនខុសពីរាល់ឆ្នាំ ជាក់ស្ដែង កាលពីយប់មិញនេះដែរ សម្រាប់ក្រុមគ្រួសារតារាស្រីរូបនេះ ក៏បានធ្វើកម្មវិធីតូចមួយជាលក្ខណៈគ្រួសារជូនកញ្ញា ដោយមានការចូលរួមពីបងប្អូន រួមជាមួយនឹងមិត្តភិក្តជិតដិតប៉ុន្មាននាក់ រួមទាំងគូដណ្ដឹងសំណព្វចិត្ត របស់កញ្ញា ឱក សុគន្ធកញ្ញា ផងដែរ។

តួយ៉ាង អ្វីដែលគ្រប់គ្នាមិនបានចាប់អារម្មណ៍នោះ តាមពិតខួបកំណើតប៉ុន្មានឆ្នាំចុងក្រោយនេះ គូស្នេហ៍ ឱក សុគន្ធកញ្ញា ដែលជាអង្គនាយករងរបស់ទូរទស្សន៍ ហង្សមាស គឺលោក អ៊ឹង សុខលី គឺតែងតែបង្ហាញមុខក្បែរនាងជារៀងរាល់ឆ្នាំ និងសឹងគ្រប់កម្មវិធីទៀតផង។

ទាំងនេះ អាចបង្ហាញឲ្យទស្សនិកជន កាន់តែដឹងច្បាស់ណាស់ថា ទំនាក់ទំនងស្នេហាអ្នកទាំង២ ពិតជាផ្អែមល្ហែមនឹងគ្នាខ្លាំង មិនធម្មតានោះទេ៕

គូស្នេហ៍ឱក សុគន្ធកញ្ញា
គូស្នេហ៍ឱក សុគន្ធកញ្ញា
គូស្នេហ៍ឱក សុគន្ធកញ្ញា
គូស្នេហ៍ឱក សុគន្ធកញ្ញា
គូស្នេហ៍ឱក សុគន្ធកញ្ញា
គូស្នេហ៍ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា