បរទេស៖ បើទោះបីជាមានអាយុត្រឹមតែ ១៩ឆ្នាំក៏ដោយក៏ខ្សែប្រយុទ្ធ Kylian Mbappe បាននឹងកំពុងឡើងកីឡាករល្អបំផុតនៅក្នុងលោកជំនួសខ្សែប្រយុទ្ធ Lionel Messi និងខ្សែប្រយុទ្ធ Cristiano Ronaldo ។

Lionel Messi, Kylian Mbappe និង Cristiano Ronaldo

ក្នុងវ័យទើបតែ ១៩ឆ្នាំប៉ុណ្ណោះអតីតខ្សែប្រយុទ្ធមុតស្រួចរបស់ក្លិប Monaco នេះបានបំបែកនូវឯតទគ្គកម្មពិសេសចំនួន ៣បើធៀបទៅនឹងកីឡាករ Messi និង Ronaldo កាលពីនៅវ័យដូចគ្នានោះ។

ខាងក្រោមនេះ ជាលក្ខណៈពិសេសទាំង ៣របស់ខ្សែប្រយុទ្ធវ័យក្មេងក្រុមជម្រើសជាតិបារាំងនេះ៖

១. គ្រាប់បាល់នៅក្នុងក្លិប

Kylian Mbappe អាចរកបានគ្រាប់បាល់ចំនួន ៥២គ្រាប់

Cristiano Ronaldo អាចរកបានគ្រាប់បាល់ចំនួន ១៧គ្រាប់

Lionel Messi អាចរកបានគ្រាប់បាល់ចំនួន ២៥គ្រាប់

២. គ្រាប់បាល់នៅ Champions League ច្រើនជាង Messi និង Ronaldo

Kylian Mbappe អាចរកបានគ្រាប់បាល់ចំនួន ១០គ្រាប់

Cristiano Ronaldo អាចរកបានគ្រាប់បាល់ចំនួន ០គ្រាប់

Lionel Messi អាចរកបានគ្រាប់បាល់ចំនួន ២គ្រាប់

៣. គ្រាប់បាល់នៅក្នុងក្រុមជម្រើសជាតិ

Kylian Mbappe អាចរកបានគ្រាប់បាល់ចំនួន ៩គ្រាប់

Cristiano Ronaldo អាចរកបានគ្រាប់បាល់ចំនួន ៧គ្រាប់

Lionel Messi អាចរកបានគ្រាប់បាល់ចំនួន ៤គ្រាប់

ស្ថិតិក្នុងវ័យ ១៩ឆ្នាំរបស់ Mbappe, Ronaldo និង Messi

អ្វីដែលកាន់ពិសេសជាងនេះទៅទៀតនោះ គឺទើបតែមានវ័យ ១៩ឆ្នាំមែនតែ Mbappe បានឈ្នះពានរង្វាន់ FIFA World Cup 2018 បាត់ទៅហើយ ប៉ុន្តែ Messi និង Ronaldo វិញមិនទាន់ឈ្នះអ្វីមួយនៅឡើយទេអំឡុងវ័យដូចគ្នានេះ៕

Kylian Mbappe
Cristiano Ronaldo និង Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]