បរទេស៖ ពេលខ្លះយើងតែងវិនិច្ឆ័យ និងចាប់កំហុសមនុស្សត្រឹមតែសំបកក្រៅ នៅពេលយើងឃើញគេធ្វើខុសអ្វីមួយ យើងក៏គិតថាគេមានចេតនាធ្វើខុស ប៉ុន្តែយើងពុំទាន់បានគិតស៊ីជម្រៅពីមូលហេតុនៅពីក្រោយខ្នងនោះទេ។

ថ្ងៃនេះយើងចង់ចែកចម្លែកនូវវីដេអូអប់រំមួយដែលនិយាយអំពីកូនសិស្សម្នាក់មករៀនយឺតរាល់ថ្ងៃ ហើយគេត្រូវបានគ្រូស្តីបន្ទាស់ និងដាក់ពិន័យគ្រប់ពេល ប៉ុន្តែនៅពេលគ្រូដឹងពីមូលហេតុនៅពីក្រោយវិញ គូ្រនោះក៏បានរត់ទៅឱបសិស្ស ហើយលុតជង្គង់ស្រក់ទឹកភ្នែក។

នៅក្នុងវីដេអូអប់រំនេះនិយាយអំពីក្មេងប្រុសម្នាក់មករៀនយឺតរាល់ថ្ងៃ ហើយគេត្រូវបានគ្រូពិន័យរាល់ថ្ងៃ មិត្តរួមថ្នាក់របស់គេសើចចំអកឲ្យគេ ហើយគេពិតជាខ្មាសមិត្តរួមថ្នាក់ទើបគេយំឱបតុ។

នៅពេលចេញទៅផ្ទះ គេក៏ប្រញាប់រត់ទៅផ្ទះវិញភ្លាម ហើយក៏ប្រញាប់ប្រញាល់ដោះអាវ និងកាតាបឲ្យប្អូនរបស់គេកំពុងរង់ចាំទៅសាលារៀន។

គ្រួសារបស់គេពិតជាក្រណាស់ ហើយគេមានបងប្អូន ២ នាក់ ដែលត្រូវពាក់អាវពណ៌សទៅសាលារៀន ដោយសារគេត្រូវចាំបងរបស់គេត្រលប់មកពីរៀនវិញ ទើបគេមានអាវ និងសម្ភារៈសិក្សាដូច្នេះបានជាគេទៅរៀនយឺតរាល់ថ្ងៃ។

ថ្ងៃមួយលោកគ្រូនោះក៏បានជិះកាត់ផ្ទះរបស់គេ ហើយក៏បានឃើញសកម្មភាពទាំងអស់នោះ ហើយគាត់ក៏យល់រឿងគ្រប់យ៉ាង។

បន្ទាប់មកនៅពេលក្មេងប្រុសនោះមករៀនយឺតម្តងទៀត គេនោះក៏បានហុចដៃឲ្យពិន័យរួចជាស្រេច ប៉ុន្តែលោកគ្រូនោះក៏បានរត់ទៅលុតជង្គង់ឱបកូនសិស្សរបស់ខ្លួន ហើយសកម្មភាពបែបនេះពិតជាធ្វើឲ្យយើងទប់ទឹកភ្នែកមិនបាន។

សរុបមកវិញ មនុស្សយើងម្នាក់ៗពុំគួរវិនិច្ឆយ និងចាប់កំហុសមនុស្សត្រឹមសំបកក្រៅទេ មុនពេលធ្វើសម្រេចចិត្តធ្វើអ្វីមួយ ឬនិយាយអ្វីមួយ យើងគួរតែសិក្សាស្រាវជ្រាវរកមូលហេតុពិតជាមុនសិន មុនធ្វើសម្រេចចិត្តវិនិឆ្ឆ័យ ឬដាក់ពិន័យនរណាម្នាក់៕

ទស្សនាវីដេអូខាងក្រោម៖

សកម្មភាពលោកគ្រូកំពុងពិន័យសិស្ស
សិស្សកំពុងយំ
សិស្សកំពុងយំ
លោកគ្រូលុតជង្គន់ឱបសិស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]