ភ្នំពេញ៖ ដំណឹងដែរថា តារាចម្រៀងជើងចាស់លោក នូ ស៊ិប បានធ្លាក់ខ្លួនរស់នៅក្នុងស្ថានភាព ក្រលំបាក សូម្បីលំនៅក៏គ្មាន ត្រូវបង្ខំចិត្តជួលបន្ទប់តូចមួយ ដើម្បីជ្រកកោន បានធ្វើឲ្យមហាជន កើតចិត្តអាណិតលោកជាខ្លាំង។

តួយ៉ាង សូម្បីតែ តារាសម្ដែងស្រីចាស់ឆ្នាំអ្នកនាង ស៊ិន ឧត្តមផល្លា ក៏មិនមើលនឹងភ្នែកដែរ ហើយគ្រាន់តែដឹងរឿងភ្លាម មិនបង្អង់យូរ អ្នកនាងក៏បាននាំយកគ្រឿងសម្ភារៈប្រើប្រាស់ជាច្រើន អមនឹងថវិកាមួយចំនួនរបស់ខ្លួន រួមជាមួយសប្បុរជនដទៃទៀត មកជូនលោកគ្រូ នូ ស៊ិប ភ្លែតតែម្ដង។

ទង្វើនេះ បានបង្ហាញពីទឹកចិត្តនៃការរាប់អានក្នុងនាមជាសិស្សប្អូនរួមអាជីព តាមរយៈការជួយសម្រាលបន្ទុកទៅតាមលទ្ធភាព ដែលខ្លួនអាចធ្វើបាន ។

គួររម្លឹកដែរថា តារាចម្រៀង​ជើង​ចាស់​មាន​ទឹកដម​សំឡេង​ស្រទន់​ លោក​នូ ស៊ិប បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ ប្រមាណ​ជាង​៣០​ឆ្នាំ​មក​ហើយ បច្ចុប្បន្នលោកមានវ័យ​៧១​ឆ្នាំ​ហើយ៕

នូ ស៊ិប និង ស៊ិន ឧត្តមផល្លា
នូ ស៊ិប និង ស៊ិន ឧត្តមផល្លា
នូ ស៊ិប និង ស៊ិន ឧត្តមផល្លា
នូ ស៊ិប និង ស៊ិន ឧត្តមផល្លា
នូ ស៊ិប និង ស៊ិន ឧត្តមផល្លា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]