បរទេស៖ ក្រុមជម្រើសជាតិបារាំងបានផ្ដើមការប្រកួតនៅក្នុងពានរង្វាន់ UEFA Nations League ជាមួយនឹងជ័យជម្នះទៅលើក្រុមជម្រើសជាតិហូឡង់ ដោយលទ្ធផល ២-១ នៅយប់មិញនេះ។

ក្រុមជម្រើសជាតិបារាំង

ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨នេះជាអ្នកស៊ុតគ្រាប់បាល់នាំមុខមុននៅក្នុងនាទីទី ១៤ដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ប៉ុន្តែនៅក្នុងនាទីទី ៦៧ខ្សែប្រយុទ្ធ Ryan Babel ជាអ្នកស៊ុតគ្រាប់បាល់តាមស្មើឲ្យក្រុមហូឡង់មកវិញ។

ខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea កីឡាករ Olivier Giroud ជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះនៅក្នុងនាទីទី ៧៥ឲ្យក្រុមជម្រើសជាតិបារាំងយកក្រុមទឹកក្រូចហូឡង់ក្នុងលទ្ធផល ២-១។

Kylian Mbappe
Olivier Giroud
Ryan Babel

គួរឲ្យដឹងថា ក្រោយពីបញ្ចប់ការប្រកួតយប់មិញនេះកីឡាកររបស់ក្រុមជម្រើសជាតិបារាំងក៏បានធ្វើពិធីដង្ហែពាន World Cup ឆ្នាំ ២០១៨ពេញកីឡដ្ឋានរបស់ពួកគេផងដែរ៕

ពានង្វាន់ World Cup ឆ្នាំ ២០១៨
Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]