ភ្នំពេញ៖ ហេតុការណ៍រន្ធត់ចិត្តមួយ បានកើតឡើងកាលពីព្រឹកមិញនេះ លើនិស្សិតស្រី ឆ្នាំទី១ ស្រស់ស្អាតវ័យ ១៩ឆ្នាំ ដែលមានឈ្មោះ លី សៀវហ្វុ ដោយនាងបានជួបនូវគ្រោះថ្នាក់ចរាចរណ៍ ដួលបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងគ្រាដែលយុវតីរងគ្រោះ ទើបតែជិះម៉ូតូម៉ាកស្គូបពីមួយគ្រឿង ចេញពីផ្ទះទៅធ្វើការនៅតាមផ្លូវ ហើយក៏បានទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតដួល ស្របពេលនោះក៏ស្រាប់តែមានម៉ូតូរ៉ឺម៉កមួយគ្រឿង (ទំនងជាដឹកធ្ងន់) បានមកបុក និងកិនពីលើនាងបន្ថែម រួចហើយនាំគ្នាបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញ

ដោយឡែក ក្រោយពីហេតុការណ៍នេះបានកើតឡើង ក៏មានមហាជនជាច្រើន បានសម្តែងការសោកស្តាយយ៉ាងខ្លាំងប៉ុនពេក ចំពោះការបាត់បង់អាយុជីវិត ទាំងនៅក្មេងខ្ចីរបស់យុវតីស្រស់ស្អាតរូបនេះ។ 

អ្វីដែលកាន់តែស្លុតចិត្ត ជាងនេះទៅទៀតនោះ មុននេះបន្តិច ក៏មានការចែកចាយសារដ៏សែនកម្សត់តៗគ្នា លើបណ្តាញសង្គម ស្តែងពីទឹកចិត្តនៃការដង្ហើយហៅ សង្សារសំណព្វចិត្ត ដែលនាងទើបតែបាត់ជីវិតក្នុងថ្លុកឈាមកាលពីព្រឹកមិញនេះ។

ដោយក្នុងនោះ កម្លោះកម្សត់ដែលត្រូវជាសង្សារយុវតីរងគ្រោះ បានពោលទាំងក្តុកក្តួលថា៖

«មកបន្តសន្យារបស់អូនវិញមក បងអត់សុខចិត្តទេ ហើយបងក៏មិនជឿដែរលេងសើចចឹងៗវាអត់ល្អទេ បងទទួលយកអត់បានទេ រយៈពេលមិនទាន់បាន10នាទីស្រួលផង ដែលអូនសន្យាថាមិនទុកបងអោយនូវម្នាក់ឯងតែហេតុអីអូននិយាយហើយធ្វើមិនបាន....? អូនមែនមនុស្សចិត្តដាច់ចឹងទេវិលវិញមក បងទទួលយកមិនបានទេ»

ក្រោយពីអានសារនេះចប់ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នាសម្តែង ក្តីអាណិតអាសូរ ចំពោះបុរសកម្សត់នោះជាខ្លាំង ដោយសារតែ មិននឹកស្មានថាត្រូវបាត់បង់ មិត្តស្រីជាទីស្រលាញ់ ក្នុងពេលដ៏ឆាប់រហ័សបែបនេះឡើយ៕

សាររបស់សង្សារ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញ
យុវតីដែលបាត់បង់ជីវិត
យុវតីស្រស់ស្អាត និងសង្សារកម្សត់
យុវតីស្រស់ស្អាត និងសង្សារកម្សត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]