ជាការពិត ជំងឺមហារីកបានក្លាយជាជំងឺមួយដ៏កាចសាហាវបំផុត ដែលបង្កឲ្យមានអត្រានៃអ្នកស្លាប់ទូទាំងពិភពលោកកើនឡើងពី ៨លាននាក់ រហូតដល់ ១៣លាននាក់ បើគេប្រមាណមើលនៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ។

មូលហេតុចំបងនៃអត្រាស្លាប់ពីជំងឺនេះ គឺដោយសារវាកម្រនឹងចេញជារោគសញ្ញាឲ្យអ្នកជំងឺដឹងមុនណាស់  រហូតដល់ដំណាក់កាលធ្ងន់ធ្ងរ ទើបបញ្ចេញអាការធ្វើទុក្ខ បានអ្នកជំងឺធ្វើរោគវិនិច្ឆ័យមើល ប៉ុន្តែភាគរយក្នុងការព្យាបាលបានជោគជ័យគឺតិចខ្លាំងមែនទែន។ 

ហេតុផលមួយទៀតគឺបើទោះបីជាការធ្វើរោគវិនិច្ឆ័យក្នុងដំណាក់ដំបូងក្តី  វាមានការលំបាក និងឧបសគ្គជាច្រើនសម្រាប់ធ្វើរោគវិនិច្ឆ័យឃើញ និងមិនសូវត្រឹមត្រូវ ព្រោះវិធីសាស្ត្រក្នុងការស្កេនមើលពុំសូវមានប្រសិទ្ធភាពក្នុងការស្វែងរកកោសិកាមហារីក។

បើទោះបីជាយ៉ាងណា ជាមួយនឹងវិធីសាស្ត្រដែលគេបានរកឃើញប៉ុន្មានឆ្នាំចុងក្រោយនេះវិញ ដែលគេធ្វើតេស្តរកវត្តមានជំងឺមហារីកតាមរយៈឈាម គេអាចធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកបានរហូតដល់ ៨ប្រភេទឯណោះដូចជា ជំងឺមហារីកសុដន់ សួត ពោះវៀនធំ ក្រពះ លំពែង ដៃស្បូន ថ្លើម និងបំពង់រំលាយអាហារ។

!!! តើវិធីសាស្ត្រនេះដំណើរការដោយរបៀបណា?

នៅពេលបុគ្គលម្នាក់មានជំងឺមហារីក គេបានរកឃើញថានៅក្នុងចរន្តមានកំទេចកំទីល្អិតតូចៗដែលទទួលបានពីកោសិកាមហារីក។ ការយល់ឃើញមួយនេះ បានអនុញ្ញាតឲ្យគេអភិវឌ្ឍវិធីសាស្ត្រមួយក្នុងការតាមដានរកពពួកម៉ូលេគុលល្អិតទាំងនោះ។ ហើយភាគរយការធ្វើរោគវិនិច្ឆ័យកោសិកាមហារីកដោយប្រើប្រាស់ឈាម ក៏មានភាគរយត្រឹមត្រូវយ៉ាងច្រើនរហូតដល់លើស ៩០% ឯណោះ។

តាមរយៈការសិក្សាស្រាវជ្រាវទៅលើសំណាកចំនួន ១ ០០៥នាក់ ទាំងបុរសនិងស្រ្តី បានរកឃើញថា តាមរយៈវិធីសាស្ត្រមួយនេះ ភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យមានភាគរយបានខ្ពស់ចាប់ពី ៣៩% ចំពោះជំងឺមហារីកសុដន់ រហូតដល់ ៩៨%សម្រាប់ជំងឺមហារីកដៃស្បូន និងជាពិសេស ៧០%ចំពោះជំងឺមហារីកទាំង៦ទៀត ដែលបានរៀបរាប់ពីខាងលើមក៕

ការធ្វើតេស្តឈាម រកកោសិកាមហារីក
ការធ្វើតេស្តឈាម រកកោសិកាមហារីក
ការធ្វើតេស្តឈាម រកកោសិកាមហារីក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]