អេស្ប៉ាញ៖ អ្នកចាត់ការទូទៅរបស់ក្លិប Manchester United លោក Jose Mourinho ត្រូវបានត្រូវបានគេរាយការណ៍ថា បានឈានដល់ការដោះស្រាយគ្នាជាមួយអាជ្ញាធរពន្ធដាររបស់ប្រទេសអេស្ប៉ាញហើយ ជុំវិញរឿងក្ដីគេចពន្ធដែលកើតមានឡើងតាំងពីយូរណាស់មកហើយ។

Jose Mourinho

អតីតគ្រូបង្វឹកក្លិប Real Madrid នេះត្រូវរងការចោទប្រកាន់ថាបានជំពាក់ប្រាក់ជិត ៣.៣លានអឺរ៉ូ (ជិត ៤ លានដុល្លារអាមេរិក) ពីចំណូលកម្មសិទ្ធិរូបភាពដែលមិនបានប្រកាសតាំងពីឆ្នាំ ២០១១និង២០១២ អំឡុងពេលដែលលោកនៅជាអ្នកចាត់ការក្រុមម្ចាស់ជើងឯកលើកអេស្ប៉ាញជាង ៣៣សម័យកាលនេះ ប៉ុន្តែលោកបានបដិសេធថាការចោទប្រកាន់នោះនិងបានអះអាងថាលោកបានបង់ពន្ធគ្រប់ពេលទាំងអស់។

បើតាមសេចក្តីរាយការណ៍របស់ទស្សនាវដ្តី EI Mundo បានឲ្យដឹងថាអ្នកចាត់ការក្រុម Manchester United បានយល់ព្រមបង់ពិន័យ ២លានអឺរ៉ូ និងព្រមទទួលយកនូវទោសនៅក្រៅពន្ធនាគាររយៈពេល ១ឆ្នាំបន្ថែមទៀត ដោយឡែកបើតាមប្រភពជិតស្និទ្ធរបស់គ្រូបង្វឹកនេះវិញបាននិយាយថា Mourinho គ្មានទោសទណ្ឌដល់ថ្នាក់ជាប់ពន្ធនាគារអ្វីនោះឡើយ។

Jose Mourinho

គួរឲ្យដឹងថា ក្រុមហ៊ុន Gestifute Media ដែលជាអ្នកតំណាងរបស់លោក Jose Mourinho បាននិយាយផងដែរថា លោកបានបង់ពន្ធជាង ២៦លានអឺរ៉ូតាំងពីពេលដែលពួកគេកំពុងរស់នៅក្នុងប្រទេសអេស្ប៉ាញពីឆ្នាំ ២០១០ដល់២០១៣ មកម្ល៉េះ៕

Jose Mourinho
Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]