កូរ៉េខាងត្បូង៖ កាលពីប៉ុន្មាននាទីមុននេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម Twitter នៅពេលដែលឃើញតារាចម្រៀង ក៏ដូចជាអ្នកសរសេរ​បទចម្រៀងប៉ែកបរទេសដ៏ល្បីនាង Dua Lipa បង្ហោះចំណងជើងបទថ្មីរបស់នាង ជាមួយនឹងCaptionថា៖ “ពិតជារំភើបចិត្តមែនទែន ដែលខ្ញុំបានចេញAlbum​បទចម្រៀងរបស់ខ្ញុំ នៅខែតុលាថ្ងៃទី១៩ ខាងមុខនេះ ជាមួយចម្រៀង៣បទ។ ហើយនេះគឺជាកាដូបន្តិចបន្តួចរបស់ខ្ញុំសម្រាប់អ្នកគាំទ្រ អរគុណសម្រាប់ការស្រលាញ់ និងគាំទ្រ”។

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេស នឹងភ្ញាក់ផ្អើលបន្ថែមទៀតនោះ អ្នកគាំទ្រសង្កេតឃើ់ញថា បទចម្រៀងមួយបទមានចំណងជើង “Kiss and Make Up” របស់នាង បានដាក់ឈ្មោះក្រុមតារាចម្រៀងកូរ៉េដ៏ល្បី BLACKPINK មកជាមួយ ដែលធ្វើឲ្យអ្នកគាំទ្រសន្និដ្ឋានថា BLACKPINK នឹងចេញបទចម្រៀងជាមួយ Dua Lipa ក្នុងពេលឆាប់ខាងមុខនេះ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជារំភើបចិត្តខ្លាំងមែនទែន នៅពេលដែលឃើញបែបនេះ ហើយពួកគេក៏តែកំពុងអន្ទះសារចង់ស្តាប់បទចម្រៀងថ្មីនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Dua Lipa និង Blackpink
Dua Lipa
បទរបស់Dua Lipa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]