បរទេស៖ ខែ្សប្រយុទ្ធឆ្នើម Lionel Messi បាននិយាយថា រូបគេពិតជាភ្ញាក់ផ្អើលក្រោយពីដឹងដំណឹងថាគូប្រជែងរបស់ខ្លួន Cristiano Ronaldo បានចាកចេញពី Real Madrid ទៅចូលរួមជាមួយក្រុមសេះបង្កង់ Juventus និងបានបន្ថែមថា ក្លិបនឹងមិនខ្លាំងដូចមុនទេក្រោយពី CR7 ចាកចេញ។ 

Lionel Messi

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និងប្រធានក្រុមព័រទុយហ្គាល់នេះ បានក្លាយជាគូរប្រជែងស៊ីសាច់ហ៊ុតឈាមគ្នាអស់ពេល១ទស្សវត្សមកហើយ ទាំងក្នុងថ្នាក់ក្លិប និងក្នុងថ្នាក់ក្រុមជម្រើសជាតិ ជាពិសេសគឺពានរង្វាន់ទោលថែមទៀតផង ដោយក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ពួកគេទាំង២ បានឈ្នះពាន Ballon d’Or ៥សម័យដូចគ្នា។ 

Ronaldo និង Messi

យ៉ាងនេះក្ដី ក្រោយពីដឹងដំណឹងថា Ronaldo ចាកចេញទៅលេងនៅលើទឹកដីអ៊ីតាលី Messi បានមានចំណាប់អារម្មណ៍ថា៖ «ជាការពិត Madrid ជាក្រុមមួយដ៏ល្អជាងគេលើលោក ។ ពួកគេមានកីឡាករល្អៗច្រើន ប៉ុន្ដែការចាកចេញរបស់ Cristiano នឹងធើ្វឲ្យពួកគេចន្លោះប្រហោង»។

កីឡាករវ័យ៣១ឆ្នាំនេះ បន្ថែមថា៖ «វានឹងធើ្វឲ្យ Juventus ជាបេក្ខភាពដ៏ធំមួយ សម្រាប់ប្រជែងពានរង្វាន់ Champions League ដោយសារតែពួកគេមាន Ronaldo។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលទៅលើការសម្រេចចិត្ដរបស់គេ»៕  

Ronaldo និង Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]