(ភ្នំពេញ)៖ តារាម្តែងស្រីកំពុងក្រសោបបាន ប្រជាប្រិយភាព កញ្ញា វ៉ាន់ វល័ក្ខ បន្ទាប់ពីមានការចុះផ្សាយ នៅលើបណ្តាញសារសព័ត៌មាន ក្នុងស្រុកមួយចំនួន ស្របពេលមានដំណឹងលេចឮថា ភាពហ៊ឺហារ ដោយការប្រើប្រាស់សម្ភារៈ មានតម្លៃថ្លៃៗរបស់នាងបច្ចុប្បន្ន គឺបានមកពីការឧបត្ថម្ភ ពីសំណាក់ប្រុសស្នេហ៍នោះ ភ្លាមៗនេះបានធ្វើឲ្យតារាស្រី កញ្ញាវ៉ាន់ វល័ក្ខ ផ្ទុះប្រតិកម្មច្រានចោលថា ពុំមែនជាការពិតនោះឡើយ។

ការចេញមុខប្រតិកម្ម ធ្វើការឆ្លើយបដិសេធ ពីសំណាក់បុប្ផារីកលម្អងផ្កា មកពីទឹកដីខេត្តកំពង់ធំ កញ្ញា វ៉ាន់ វល័ក្ខ នាពេលនេះបានធ្វើឡើង ខណៈឲ្យដែលមានការផ្សព្វផ្សាយថា សព្វថ្ងៃនាងកំពុងរស់នៅ ក្រោមគំនរលុយកាក់ជាច្រើន ដែលបានមកពីការជួយទំនុកបម្រុង របស់គូកំណាន់ចិត្ត។ ម្យ៉ាងទៀត ភាពហ៊ឺហារតាមរយៈការជិះរថយន្តស៊េរីទំនើប របស់កញ្ញា វ៉ាន់ វល័ក្ខ ក៏ទទួលបានការជួយជ្រោមជ្រែង ពីបុរសម្នាក់ដែលមានឋានៈខ្ពង់ ផងដែរ។

ជាប្រតិកម្មឆ្លើយតប ចំពោះដំណឹងខាងលើនេះ សាមីខ្លួន កញ្ញា វណ្ណ វល័ក្ខ ឆេះដុំចេញមុខបញ្ជាក់ថា សម្រាប់ភាពហ៊ឺហាររបស់នាងសព្វថ្ងៃ គឺពុំទទួលបានការជួយឧបត្ថម្ភ ពីបុរសណាម្នាក់ឡើយ។ ចំណែកឯរឿងដែលថា នាងកំពុងចងសម្ព័ន្ធភាពស្នេហា ក្រៅឆាក ជាមួយអ្នកមានឋានៈធំ ឬខ្ពស់នោះ ក៏គ្មានដែរ ពោលគឺសុទ្ធតែដំណឹងមិនពិតទាំងអស់។

កញ្ញា វ៉ាន់ វល័ក្ខ  បានបញ្ជាក់ថា «តើឲ្យខ្ញុំនិយាយប៉ុន្មានដងទៀតថា ខ្ញុំគ្មានអ្នកជួយទំនុកបម្រុ ឬនៅពីក្រោយអ្វីទេ រីឯគូស្នេហ៍អីគេនឹងក៏គ្មានដែរ។ ខ្ញុំសូមប្រាប់ថារបស់ដែលខ្ញុំមានរាល់ថ្ងៃនេះ ជាកំលាំងញើសឈាមរបស់ខ្ញុំ ហើយរបស់ទាំងនេះមិនមែនសន្សុំមួយថ្ងៃ ឬពីរបានឯណា គឺខ្ញុំសន្សុំរាប់ឆ្នាំណា ទើបសល់ប៉ុណ្ណឹង!»៕

វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]