ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងក្មេងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ បានឈានដល់សប្តាហ៍ទី ៣ ហើយ ហើយមានប្អូនៗកុមារជាទីស្រលាញ់ជាច្រើនរូបពិតជាមានសមត្ថភាព នៅក្នុងការបញ្ចេញសម្លេងមិនចាញ់តារាអាជីពប៉ុន្មានឡើយ។

ក្នុងនោះមានប្អូនម្នាក់ឈ្មោះ ធា ម៉េងហុង បានឡើងមកច្រៀងជាភាសាអង់គ្លេសមានចំណងជើងថា Roar តែប្អូនធ្វើមិនបានល្អដូច្នេះមិនមានកៅអី Coach រូបណាបង្វិលមករកប្អូនឡើយ។ 

ត្បិតមិនជោគជ័យក្នុងវគ្គ នេះតែប្អូនប្រុសម្នាក់នេះពិតជាក្លាហាន និយាយរួមគឺកូ Coach ទាំងបីពេញឆាកតែម្តង។

កម្មវិធី The Voice Kids Cambodia ទទួលបានការគាំទ្រយ៉ាងខ្លាំងដែលពេលនេះទើបតែចាក់ផ្សាយវគ្គ Blind Audition បានបីសប្តាហ៍ប៉ុណ្ណោះ ដោយចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៨ យប់ លើប៉ុស្តិ៍ហង្សមាស៕

ទស្សនាវីដេអូខាងក្រោម៖

កុមារា ធា ម៉េងហុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]