កូរ៉េខាងត្បូង៖ កន្លងហួសរយៈពេល៤ឆ្នាំមកហើយ ដែលសមាជិកក្រុម Ladies’s Code នាង EunB និង Rise ត្រូវទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤។

យ៉ាងណាមិញ បើគិតត្រឹមថ្ងៃនេះ គឺជាថ្ងៃគម្រប់ខួបការស្លាប់របស់អ្នកទាំងពីររយៈពេល៤ឆ្នាំ ហើយសមាជិកក្រុមចម្រៀងនេះ បានធ្វើវីដេអូមួយដើម្បីរម្លឹកដល់ថ្ងៃស្លាប់របស់អ្នកទាំងពីរ ដោយពួកនាង បានច្រៀងចម្រៀងមួយបទ មានចំណងជើងថា “I’m Fine Thank You”។

ទោះជាយ៉ាងណាក្តី ពួកគេបានច្រៀងអមជាមួយអ្នកធ្វើជាភាសាកាយវិការ ដើម្បីបញ្ជាក់ថាពួកគេនៅតែចងចាំសមាជិក២នាក់នេះជានិច្ច មិនត្រឹមតែប៉ុណ្ណោះនៅចុងវីដេអូ សមាជិកក្រុមទាំង៣ បានបង្ហាញសារដែលសរសេរជាអក្សរ ផ្ញើជូនដល់អ្នកទាំងពីរថា ៖ “អ្នកប្រាកដជាសុខសប្បាយហើយមែនទេ? នៅទីនោះ ចង់ញ៉ាំអីក៏ញ៉ាំទៅ។ ហើយសង្ឃឹមថាជួបអ្នកម្តងទៀត ក្នុងសុបិនរបស់ខ្ញុំ” “បងស្រី! សុខសប្បាយណា ហើយមិនបាច់បារម្ភពួកយើងទេ។ ខ្ញុំមិនភ្លេចបងស្រីទេ ហើយខ្ញុំនឹងចងចាំរហូត។” “ក្រុម Ladies’ Code នៅតែមានសមាជិក៥នាក់រហូត គ្មានថ្ងៃផ្លាស់ប្តូរក្នុងចិត្តរបស់ពួកយើង Rise EunB ខ្ញុំស្រលាញ់ឯង”

តួយ៉ាង សម្រាប់សារនិងចម្រៀងដ៏កម្សត់នេះ ពិតជាធ្វើឲ្យអ្នកគាំទ្រក្តុកក្តួលយ៉ាងខ្លាំង ព្រោះថាបើទោះជា EunB និង Rise បានទទួលមរណភាពយូរទៅហើយក្តី ក៏ពួកគេនៅតែរក្សាក្តីស្រលាញ់ចំពោះអ្នកទាំងពីរជានិច្ច៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

គ្រោះថ្នាក់កាល៤ឆ្នាំមុន
សមាជិកដែលនៅសល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]