ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា មានតារាសម្ដែងវ័យក្មេងរបស់ប្រទេសកម្ពុជា ដល់ទៅ៤ដួង ដែលបានទៅចូលរួមប្រកួតសមត្ថភាពសិល្បៈសម្ដែង នៅក្នុងកម្មវិធី BRAVO!BOYS នៅក្នុងប្រទេសថៃ កាលពីម្សិលមិញនេះផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែង រវាងតារាសម្ដែងប្រុសវ័យក្មេងខ្មែរ និងបេក្ខភាព ដែលមកពីបណ្ដាប្រទេស៤ផ្សេងទៀតរួចមក ដោយក្នុងនោះ ប្រទេសកម្ពុជារបស់យើង មានតែតារាសម្ដែងប្រុសខ្មែរតែ ២ដួងប៉ុណ្ណោះ ដោយមានតារាប្រុស លោក ស័ក្តិ ចាដេត និង លោក ម៉ាវីន ដែលបានបន្តទៅកាន់វគ្គផ្ដាច់ព្រ័ត្រដែលនឹងធ្វើឡើង ក្នុងខែកញ្ញា នេះ នៅប្រទេសថៃ ក្នុងទីក្រុងបាងកកផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ ក៏មានមហាជន និងអ្នកគាំទ្ររបស់តារាសម្ដែងទាំង២ដួងនេះ បានជូនពរឲ្យពួកគេទទួលបានភាពជោគជ័យ និងដណ្ដើមបានជ័យជម្នេះត្រលប់មកកាន់មាតុប្រទេសវិញផងដែរ៕ 

ចង់ជ្រាបច្បាស់ សូមទស្សនាលទ្ធផលខាងក្រោម៖

លទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ស័ក្តិ ចាដេត
លោក ម៉ាវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]