កូរ៉េខាងត្បូង៖ រំលឹកទៅកាលពីឆ្នាំ២០១៣ កំពូលតារារ៉េប G-Dragon មេក្រុមចម្រៀង BigBang បានថតបង្ហាញម៉ូតដាក់លើគ្របទស្សនាវដ្តីល្បីឈ្មោះ Vogue Korea ជាមួយនឹងកំពូលតារាម៉ូដែលប្រចាំប្រទេសកូរ៉េនាង Soojoo។ យ៉ាងណាមិញ រូបថតម៉ូតរបស់អ្នកទាំងពីរ បានចាប់ភ្នែកមហាជនជាច្រើន ជាមួយនឹងរូបថតស៊ីអារម្មណ៍ចំហល្វែងលើគ្មានអាវ ឱបគ្នាយ៉ាងស្និទ្ធស្នាលតែម្តង។

ជាក់ស្តែង ថ្មីៗនេះកំពូលតារាម៉ូដែលស្រីនាង Soojoo ក៏ត្រូវបានអញ្ចើញចូលរួមនៅក្នុងកម្មវិធី ជជែកកម្សាន្តមួយ «Radio Star» ហើយក្នុងនោះផងដែរ នាងក៏បានទម្លាយជាលើកដំបូង ពាក់ព័ន្ធអារម្មណ៍ពេលជួបគ្នាដំបូង ជាមួយនឹងកំពូលតារារ៉េប G-dragon។

G-Dragon

ដោយក្នុងនោះនាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានលើកឡើងថា កាលនោះនាងពិតជាមិនស្គាល់នោះទេថា G-Dragon គឺជាតារាល្បីឈ្មោះនោះទេ ដោយនាងត្រឹមដឹងថា លោកគឺជាតារាដែលស្លៀកពាក់បានល្អតែប៉ុណ្ណោះ។

នាងបន្ថែមទៀតថា «ពេលដែលខ្ញុំថតម៉ូតជាមួយ G-Dragon កាលនោះគេតម្រូវឲ្យយើងទាំងពីរ ស្លៀកឈុតដូចៗគ្នា សូម្បីតែម៉ូតសក់ក៏ដូចគ្នាដែរ ដែលគេហៅថា"Twin Concept" មិនតែប៉ុណ្ណោះថែមទាំងមានឈុតមួយ គឺយើងត្រូវថតរូបអត់ពាក់អាវឱបគ្នាពីក្រោយ ប៉ុន្តែពេលនោះក៏ខ្ញុំមិនគិតថា វាជាបញ្ហាអ្វីនោះទេ ហើយចាប់ពីពេលនោះមកយើងក៏បានរាប់អានគ្នា ជាមិត្តភក្តិល្អមកដល់សព្វថ្ងៃនេះផងដែរ»។

អាចនិយាយបានថា នេះគឺជារឿងដ៏ចម្លែកមួយ ដោយមិនដឹងថាខ្លួនការងារជាមួយមនុស្សល្បី ចុងក្រោយបែរជាក្លាយជាមិត្តភក្តិល្អនឹងគ្នាបានយ៉ាងងាយទៅវិញ៕   

Soojoo និយាយពីអារម្មណ៍នៅក្នុងកម្មវិធីកម្សាន្ត
G-Dragon និង Soojoo
G-Dragon និង Soojoo
G-Dragon និង Soojoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]