បរទេស៖ អ្នកតំណាងរបស់កំពូលកីឡាករ Cristiano Ronaldo បានធើ្វការវ៉ាយប្រហារដល់កម្មវិធីកាលពីយប់មិញ ចំពោះការមិនបានទទួលជ័យលាភីកីឡាករល្អជាងគេប្រចាំអឺរ៉ុប របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ។ 

Cristiano Ronaldo

កីឡាករវ័យ៣៣ឆ្នាំនេះ មិនបានបង្ហាញខ្លួនក្នុងកម្មវិធីកាលពីយប់មិញដែលរៀបចំដោយ UEFA នោះទេ ខណៈជ័យលាភីនោះ គឺបានទៅលើខែ្សបម្រើឆ្នើម Luka Modric ដែលជាអតីតមិត្ដរួមក្រុមរបស់គេ។

យ៉ាងណាមិញ ក្រោយពីជួយឲ្យក្រុម Real Madrid ឈ្នះជើងឯក Champions League ៣សម័យជាប់គ្នាកាលពីរដូវកាលមុន និងជាប់ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌកំពូលរបស់អឺរ៉ុបទៀតនោះ អតីតសមាជិករបស់ក្រុមបិសាចក្រហម Manchester United បានជាប់ជាខែ្សប្រយុទ្ធល្អជាងគេរបស់ទ្វីបអឺរ៉ុបផងដែរ។  

Cristiano Ronaldo

យ៉ាងណាមិញ អ្នកតំណាងរបស់ Ronaldo ដែលបានចូលរួមពិធីកាលពីយប់មិញ បានសម្ដែងការមិនពេញចិត្ដចំពោះការលទ្ធផលដែល Modric ឈ្នះនោះទេ ដោយបាននិយាយថា៖ «បាល់ទាត់គឺលេងនៅលើទីលាន ដែលជាកន្លែង Ronaldo ឈ្នះ។ រូបគេស៊ុតបញ្ចូលទី១៥គ្រាប់ ជួយឲ្យ Real Madrid ឈ្នះ Champions League»។

«វាពិតជារឿងមួយដ៏គួរឲ្យអស់សំណើច និងអាម៉ាស់។ គ្មានអ្វីគួរឲ្យឆ្ងល់ទេ គឺ Ronaldo សមជាអ្នកឈ្នះ» អ្នកតំណាង Ronaldo និយាយ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]