បរទេស៖ សហព័ន្ធកីឡាបាល់ទាត់របស់ទ្វីបអឺរ៉ុប UEFA បានប្រកាសស្ដីកីឡាករដែលល្អជាងគេតាមតួនាទីរបស់ពួកគេ កាលពីម្សិលមិញ បន្ទាប់ពីពិធីចាប់ពួលក្របខណ្ឌ UEFA Champions League។ 

ជាការពិតណាស់ ប្រិយមិត្ដបានដឹងហើយថា ជ័យលាភីកីឡាករល្អជាងគេប្រចាំទ្វីបអឺរ៉ុប គឺបានទៅលើខែ្សបម្រើឆ្នើម Luka Modric ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបគេបានអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំង ដោយជួយឲ្យក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Madrid ឈ្នះជើងឯក Champions League ៤សម័យ ក្នុងរយៈពេលត្រឹម៥ឆ្នាំ និងបង្ហាញទម្រង់លេខយ៉ាងល្អអំឡុងព្រឹត្ដិការណ៍ FIFA World Cup ដែលធើ្វឲ្យគេឈ្នះ Golden Ball នាពេលនោះដែរ។

ទន្ទឹមនឹងនេះដែរ ស្ថាប័នក្បាលម៉ាស៊ីនមួយនេះ ក៏បានប្រកាសពីជ័យលាភីកីឡាករល្អតាមតួនាទីរបស់ពួកគេផងដែរ ដែលក្នុងនោះមានដូចជា៖  

-អ្នកចាំទីឆ្នើមបានទៅលើ Keylor Navas របស់ Real Madrid

Keylor Navas

-ខែ្សការពារឆ្នើមបានទៅលើ Sergio Ramos របស់ Real Madrid 

Sergio Ramos

-ខែ្សបម្រើឆ្នើមបានទៅលើ Luka Modric របស់ Real Madrid 

Luka Modric

-ខែ្សប្រយុទ្ធឆ្នើមបានទៅលើ Cristiano Ronaldo របស់ Juventus 

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]