ថៃ៖ អ្នក​ប្រដាល់​សកល​របស់ប្រទេសថៃ Wanheng Menayothin បាន​បំបែកកំណត់ត្រា​របស់​អតីតអ្នក​ប្រដាល់​មុខស្រស់អាមេរិក Floyd Mayweather ដោយ​ប្រកួត​ចំនួន ៥១​ដងមិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់ម្តងនោះឡើយ ខណៈដែល Floyed វិញប្រកួត ៥០លើកមិនចាញ់ដូចគ្នា។

Wanheng Menayothin

អ្នកប្រដាល់សកល​ដែលមានដើមកំណើតពីខេត្ត​ Maha Sarakham រប​ស់ប្រទេស​ថៃ​​រូបនេះ បាន​រក​ឃើញ​ជ័យជម្នះ​លើក​ទី​ ៥១​របស់ខ្លួនកាល​ពី​ប្រកួតការពារ​ខ្សែ​ក្រវាត់ WBC mini-flyweight កាលពីយប់ម្សិលមិញ ក្រោយពី​យកឈ្នះ​ពិន្ទុ​ទៅលើ​អ្នកប្រដាល់ហ្វីលីពីន Pedro Taduran ខណៈការប្រកួតនោះគឺធ្វើឡើងនៅក្នុង​ខេត្ត​ Nakhon Sawan របស់ប្រទេស​ថៃផ្ទាល់។

ជាមួយគ្នានេះដែរ កាល​ពី​​ខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ Floyd បានទទួល​ជ័យជម្នះ​លើក​ទី​ ៤៩​​ លើ​អ្នកប្រដាល់រួម​ជាតិ Andre Berto ដើម្បីរក្សា​ខ្សែក្រវាត់​ពិភពលោក​ក្នុងប្រភេទ​ទម្ងន់ Welterweight និង​តាម​ទាន់​កំណត់​ត្រា​របស់លោក Rocky Marciano ដែល​កាន់​កាប់​អស់ ៦០​ឆ្នាំ។

សម្រាប់ឆ្នាំ​ ២០១៧ កន្លងទៅវិញ អ្នកប្រដាល់អាមេរិកនេះដែរ ក៏​ធ្វើ​បាន​កំណត់ត្រា​​​​​ថ្មី​មួយទៀតដោយប្រកួត​ ​៥០លើកមិនស្គាល់ពាក្យថាចាញ់នៅ​ក្នុង​អាជីពរបស់គេ ក្រោយ​ពីឈ្នះកីឡាករ Conor McGregor។

Floyd Mayweather

សូមបញ្ជាក់ថា អ្នកប្រដាល់សកលថៃវ័យ​ ៣២​ឆ្នាំ​​នេះអាច​ធ្វើ​បាន​បំបែកនូវកំណត់ត្រា​ដ៏កម្រដែលមិនងាយមានអ្នកណាធ្វើបានដូចជា Floyd Mayweather ដោយរក​ឃើញ​ជ័យជម្នះ​លើកទី​ ៥១របស់គេ បន្ទាប់​ពីយក​ឈ្នះ Pedro Taduran ទាំងលំបាក៕ ​

Wanheng Menayothin
Wanheng Menayothin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]