កូរ៉េខាងត្បូង៖ ផលិតកម្មយក្សមួយប្រចាំប្រទេសកូរ៉េ YG Entertainment ត្រូវបានគេដឹងថា ជាផលិតកម្មដែលពូកែចាយលុយ ដោយពួកគេតែងតែចំណាយខ្ពស់ រាល់ការតែងខ្លួននិងការស្លៀកពាក់របស់ ក្រុមចម្រៀងនារីកំពុងពេញនិយម Blackpink ជានិច្ច។

ជាក់ស្តែងនៅក្នុងបទចម្រៀងថ្មី “DDU-DU DDU-DU” ដែលបានចេញកាលពី២ខែមុននេះ បានធ្វើឲ្យមហាជនលាន់មាត់មិនសរសើរមិនបាន ជាមួយនឹងសាច់ភ្លេង​បទចម្រៀងពីរោះកន្រ្តាក់អារម្មណ៍ ចំណែកMVវិញ បទចម្រៀងក៏ឡូយអស្ចារ្យគួរឲ្យទាក់ទាញ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺរាល់ការរចនា មិនថាតែទៅលើសម្លៀកបំពាក់ឬ ការតុបតែងខ្លួនរបស់ស្រីស្អាតទាំង៤នោះទេ គឺសុទ្ធសឹងតែមានភាពប្រណីត និងមានតម្លៃខ្ពស់មិនធម្មតាឡើយ។

តួយ៉ាង ខាងក្រោមនេះគឺជាតម្លៃនៃឈុតសម្លៀកមួយចំនួន នៅក្នុងបទ“DDU-DU DDU-DU” របស់ក្រុមBlackpink៖

១. រ៉ូបដែលRose ស្លៀកជាប្រភេទរ៉ូបដែលកម្រនឹងមានអ្នកពាក់សមណាស់ វាមានតម្លៃ ៩៦៨ដុល្លារ

រ៉ូបដែលRose ស្លៀក

២. អាវTop ភ្លឺផ្លេកដែលRose ពាក់ គឺច្នៃម៉ូតដោយ Michael Kors មានតម្លៃ ៥១១ដុល្លារ

អាវTop ភ្លឺផ្លេកដែលRose ពាក់
អាវTop ភ្លឺផ្លេក

៣. រ៉ូបដែលRose ពាក់នេះជារ៉ូបច្នៃម៉ូតដោយ Alexander McQueen និងមានតម្លៃថ្ងៃបំផុតនៅក្នុង MV ដែលមានតម្លៃ ៣,៨៧៥ដុល្លារ

រ៉ូបដែលRosesស្លៀក

៤. អាវវាលក្លៀកដែល Jisoo ពាក់មានតម្លៃ ៣១០ដុល្លារ របស់ប៊្រេន Calvin Klein។

អាវវាលក្លៀក
អាវវាលក្លៀក

. អាវក្រៅចំរុះពណ៌របស់Jisoo ច្នៃម៉ូតដោយ YSL មានតម្លៃ ៣,០១០ដុល្លារ

អាវក្រៅចំរុះពណ៌
អាវក្រៅចំរុះពណ៌

៦. អាវកីឡាខាងក្នុងពណ៌ទឹកមាស របស់Jisoo មានតម្លៃ ១០៦ដុល្លារ

អាវកីឡាខាងក្នុងពណ៌ទឹកមាសរបស់ Jisoo
អាវកីឡាខាងក្នុងពណ៌ទឹកមាស

៧. ឈុតចម្រុះពណ៌ឥន្ធូរបស់Jennie មានតម្លៃ ៣,៩៨៦ដុល្លារ

ឈុតចម្រុះពណ៌ឥន្ធូ
ឈុតចម្រុះពណ៌ឥន្ធូ

៨. អាវក្រៅរបស់Jennie ច្នៃម៉ូតដោយVivienne Westwood មានតម្លៃ ៧២៤ដុល្លារ និងខ្សែកធំសាកសមនឹងម្ចាស់ក្សត្រីដែលJennie ពាក់មានតម្លៃ ២១៣ដុល្លារ

អាវក្រៅរបស់Jennie

៩. អាវTop របស់Jennie មានតម្លៃ ២៥៦ដុល្លារ និងខោមានតម្លៃ ៣២៩ដុល្លារ

អាវTop
អាវTop
និងខោ

១០.  ស្បែកជើងកវែងសាកសមបំផុតជាLisa មានតម្លៃ ២,១៩២ដុល្លារ

ស្បែកជើងកវែង
ស្បែកជើងកវែង

១១. ក្រវិលធំរបស់Lisa មានតម្លៃ ២,១៥០ដុល្លារ

ក្រវិលធំ
ក្រវិលធំ

១២. ស្បែកជើងកែងបន្លារបស់ Lisa ច្នៃម៉ូតដោយ Balenciaga មានតម្លៃ ១,៩៨៦ដុល្លារ

ស្បែកជើងកែងបន្លា
ស្បែកជើងកែងបន្លា

១៣. អាវក្រាស់ដៃប៉ោងរបស់Lisa ច្នៃម៉ូតដោយ Alexander McQueen មានតម្លៃ ២,០៧៩ដុល្លារ

អាវក្រាស់ដៃប៉ោង

១៤.មួយឈុតពណ៌ផ្កាឈូកនេះរបស់Lisa មានទាំងអាវក្រាស់ ខោ និងស្បែកជើងកវែង មានតម្លៃសរុប ៣,៥៩៥ដុល្លារ

មួយឈុតពណ៌ផ្កាឈូក

១៥. រ៉ូបក្រហមរបស់Lisa ច្នៃម៉ូតដោយ Natasha Zinko មានតម្លៃ ២,២៥៧ដុល្លារ

រ៉ូបក្រហម
រ៉ូបក្រហម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]