រាជធានីភ្នំពេញ ៖ តាមរបាយការណ៍មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ ក្នុងឆ្នាំ២០១២ អ្នកស្លាប់ដោយជំងឺគ្រុនចាញ់ មានចំនួន៤០នាក់ ខណៈដែលក្នុងឆ្នាំ ២០១១ អ្នកស្លាប់មានចំនួន៧០នាក់ ។

លោក ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ បាននិយាយថា តាមអត្រាអ្នកស្លាប់ដោយ ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១២ នេះ មានការថយចុះប្រមាណ៥២ភាគរយ បើប្រៀបធៀបទៅ នឹងឆ្នាំ ២០១១ កន្លងទៅ ប៉ុន្តែលោកអះអាងថា ករណីអ្នកស្លាប់ដោយជំងឺគ្រុនចាញ់ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១២ នេះមានការថយចុះក្នុងល្បឿនលោតផ្លោះដែលមិនធ្លាប់មាន ។ ដូច្នេះចាប់ពីឆ្នាំ២០១៥ តទៅ ការស្លាប់ដោយជំងឺគ្រុនចាញ់លែងជាមូលហេតុ ចម្បងនៃអត្រាស្លាប់ទូទៅ នៅប្រទេសកម្ពុជាទៀតហើយ ។ យ៉ាងណាក៏ដោយលោកនាយក មជ្ឈមណ្ឌលបានបញ្ជាក់ថា ទោះជាករណីស្លាប់មានការថយចុះ ច្រើនដូច្នេះក៏ដោយ ប៉ុន្តែយើងមានការងារធ្វើជាច្រើនតទៅទៀតក្នុងការកាត់បន្ថយអត្រាឈឺ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]