(ភ្នំពេញ)៖ តារាសម្តែង អ៊ីងអ៊ីង ដែលមហាជនបានស្គាល់រួចមកហើយ ជាមួយនឹងសម្រស់ ដូចកូនកាត់ច្រើនសាសន៍ សាច់សខ្ចី សំដីពីរោះ ធ្វើឲ្យបុរសៗ ឈ្លក់វង្វេង និងមានទេព្យកោសល្យដ៏ប៉ិនប្រសប់របស់នាង ដែលនាងតែងតែលេចវត្តមាន នៅក្នុងស្ពតពាណិជ្ជកម្ម និងភាពយន្តផ្សេងៗ។ ថ្មីៗនេះ ស្រីស្អាត អ៊ីងអ៊ីង បានគ្រង ឈុតសម្លៀកបំពាក់បែបខ្មែរឥស្លាម ដែលរាល់ដង អ៊ីងអ៊ីង ធ្លាប់តែគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ តែពេលនេះមើលទៅ អ៊ីងអ៊ីង ពិតជាស្រស់ស្អាតប្លែកភ្នែក ថែមទាំងគួរឲ្យស្រឡាញ់ ទៀតផង។

យ៉ាងណាមិញ មួយរយៈនេះ អ៊ីងអ៊ីង ហាក់មើលទៅមិនសូវសប្បាយចិត្តឡើយ ដោយមហាជនខ្លះបានខ្សឹបប្រាប់គ្នាថា នាងបានបែកពីគូរស្នេហ៍របស់នាង។ តែទោះជាយ៉ាងណា នាងបានផ្អិបរឿងមិនសប្បាយចិត្ត ទុកចោលមួយឡែក ដោយងាកមកប្រឹងប្រែង នៅក្នុងអាជីពសិល្បៈវិញម្តង ដើម្បីកុំឲ្យប៉ះពាល់ជាមួយកាងារសិល្បៈ។ នាង អ៊ីងអ៊ីង ត្រូវចេញថតជាប្រចាំ ហើយសម្រាប់ឈុតសម្លៀកបំពាក់ បែបខ្មែរឥស្លាមនេះ គឺ អ៊ីងអ៊ីង បានចូលរួមថតសំអាងការឲ្យហាងមួយកន្លែង អ្នកដែលបានឃើញ អ៊ីងអ៊ីង តុបតែងខ្លួនបែបនេះ សុទ្ធតែលាន់មាត់សរសើរគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ស្រីស្អាត អ៊ីងអ៊ីង គឺជាកូនខ្មែរសុទ្ធសាធ ប៉ុន្តែនៅពេលដែលតុបតែងខ្លួន និងស្លៀកពាក់បែបខ្មែរឥស្លាម មើលទៅមិនចាញ់តារាបរទេសឡើយ។

អ៊ីងអ៊ីង មិនប្រកាន់ខ្លួននោះទេ ទោះបីជាគេឲ្យស្លៀកពាក់ប្រពៃណី ខ្មែរឥស្លាមក៏ដោយ ព្រោះនេះគឺគ្រាន់តែជាការងារសិល្បៈ ដែលនាងចូលចិត្ត និងធ្វើឲ្យប្លែកពីគេតែប៉ុណ្ណោះ៕

អូនអ៊ីង
អូនអ៊ីង
អូនអ៊ីង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អូនអ៊ីង