បរទេស៖ អតីតតារាសម្តែង ដ៏មានប្រជាប្រិយភាពអ្នកនាងសុខ ស្រីម៉ុច ហៅជីដូន កាកី ហាក់មិនសូវខ្វល់ខ្វាយ នូវរាល់ពាក្យសម្តីដែលមហាជនបានរិះគន់ ក្រោយនាងបានបញ្ចេញភាពស៊ិចស៊ីខ្លាំង នៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ។

បន្ទាប់ពីមានរឿងនេះកើតឡើង តារារូបនេះកាន់តែបញ្ចេញភាពស៊ិចស៊ីជាងមុនទៅទៀត រហូតដល់ថ្នាក់ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រៀមប្រើធម៌ក្ដៅ កោះហៅតារាស្រីរូបនេះមកជួបពិភាក្សាទៀតផង។

តួយ៉ាងគ្រាន់តែ ទទួលបានដំណឹងនេះភ្លាម ស្រីម៉ុច មិនបង្អង់យូរ ក៏សម្រេចចិត្តដាក់ប៉ុន្មានម៉ាត់តបទៅវិញចំៗថា៖

ស្រីម៉ុច

សារដ៏វែងអន្លាយរបស់ អតីតតួស្រីក្នុងរឿង «ជីដូនកាកី» រូបនេះ បានធ្វើឲ្យទស្សនិកជនស្រឡាំងកាំងខ្លាំង នឹងពាក្យពេចន៍ ដែលនាងបានឆ្លើយតបទៅខាងក្រសួង ហាក់គ្មានការភិតភ័យអ្វីបន្តិចសោះ  ដោយក្នុងនោះអ្នកនាង បានបញ្ជាក់រួចហើយថាខ្លួន មិនមែនជាតារា ថែមទាំងបានដើរចេញពីវិថីសិល្បៈនេះអស់រយៈពេលជាង១០មកហើយ៕

ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]