នារីស្អាតៗជាច្រើនមកពីគ្រប់ប្រទេសទូទាំងពិភពលោក បានមកចូលរួមប្រកួតបវកញ្ញាពិភពលោក Miss Universe ដែលសម្ដែងកាលពីសប្ដាហ៍មុន យ៉ាងអធឹកអធម។

យោងតាមប្រពភព័ត៌មានរបស់ ចក្រភពអង់គ្លេសបានឲ្យដឹងថា មានបរវកញ្ញាស្អាតៗជាង ៨៨ប្រទេស បានចូលរួមការប្រកួត ក្នុងកម្មវិធីបវកញ្ញាពិភពលោក Miss Universe លើកទី៦១ នៅ Las Vegas ដែលមានរយៈពេល២ម៉ោង។ បវកញ្ញាទាំងអស់តម្រូវឲ្យ បង្ហាញនូវសំលៀកបំពាក់ដែល បញ្ជាក់ពីវប្បធម៌ប្រទេសរបស់ប្រទេសខ្លួន រៀងៗខ្លួន។

សំលៀកបំពាក់របស់បវកញ្ញា ទាំងអស់នោះធ្វើឡើងពីរបស់ប្លែកៗមានដូចជា អាវត្រនាប់ ផ្លែក្រូច សំបកខ្យង ផ្លែចេក ផ្កាថ្ម ព្រមទាំងសំលៀកបំពាក់ធ្វើពីសូកូឡា ដែលសរុបមានចំនួន៨៨នាក់។ កញ្ញា Alyssa Cruz Aguero ដែលមកពីប្រទេស Guam បានប្រើនូវផ្លែក្រូច និងសំបកខ្យង ដែលជារបស់តំណាងឲ្យប្រទេសរបស់គេ មកធ្វើជាខោអាវប៊ីគីនី ដ៏ស្រស់ស្អាត។ កញ្ញា Jennifer Andrade ដែលជាបវកញ្ញាប្រចាំប្រទេស Honduras បានរចនាទង់ជាតិប្រទេសជាច្រើនមកធ្វើជា សំលៀកបំពាក់ ហើយសំលៀកបំពាក់របស់នាងមានទំងន់ 50lbs ស្មើរនឹង២២គីឡូក្រាម។ បវកញ្ញានៃប្រទេស Peru សំលៀកបំពាក់របស់នាងមើលទៅ ហាក់ដូចជាយកព្រៃឈើមកគ្របដណ្ដប់ និងមានម្កុដស្លឹកឈើវាពិតជាដូចធម្មជាតិដ៏ស្រស់ស្អាតមែន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះសំលៀកបំពាក់ទាំងអស់នេះ? សូមទស្សនារូបភាពខាងក្រោមជាមួយគ្នា៖

កែរសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]