ភ្នំពេញ៖ បន្ទាប់ពីមហាជន បានដឹងពីទុក្ខលំបាករបស់តារាចម្រៀងដ៏ល្បីឈ្មោះ នឹងជាម្ចាស់បទ «មិនស្រលាញ់អូនមិនបាន» លោក ចាន់ សម័យ ធ្វើឲ្យអ្នកគាំទ្រជាច្រើនក្តុកក្តួលនៅក្នុងចិត្តជាខ្លាំង ។ តួយ៉ាង គ្រាន់តែទទួលបានដំណឹងនេះភ្លាមក៏មាន សប្បុរសជន មិត្តអ្នកសិល្បៈជាច្រើន នាំគ្នាស្វាត់ស្វែងរកជំនួយជួយតារារូបនេះ អស់ពីកម្លាំងកាយចិត្តទៀតផង។

អ្វីដែល មិនធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹមនោះ ក្រៅពីស្ម័គ្រចិត្តវិលចូលសិល្បៈវិញ លោកចាន់ សម័យ ក៏បានសម្រេចចិត្តបន្ថែមមុខរបរថ្មីមួយទៀត នោះគឺលក់សម្លៀកបំពាក់កីឡា ដើម្បីរកចំណូលបន្ថែម សម្រាប់ស្រោចស្រង់ក្រពះនិងគ្រួសារ ជាពិសេសកូនៗទាំង៥នាក់។

គួររម្លឹកដែរថា លោក ចាន់ សម័យ គឺជាអតីតតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មព្រះវិហារ ហើយរាល់ចម្រៀងដែលលោកបានច្រៀង សុទ្ធសឹងតែទទួលបានការគាំទ្រទាំងអស់ ក្នុងនោះរួមមានបទ «មិនស្រលាញ់អូនមិនបាន» បទ«សុំមេមាន់មួយ» ជាដើម៕ 

ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]