កូរ៉េខាងត្បូង៖ ទីបំផុតក្រុមចម្រៀងKpopប្រុសស្រី ល្បីល្បាញ Blackpink និង BTS បានជាប់ក្នុងប្រវត្តិសាស្ត Youtube ជាថ្មីម្តងទៀតហើយ។

គួរឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា នេះ ក្រុមចម្រៀងប្រុសស្រី BTS និង Blackpink ត្រូវបាន គេរាយការណ៍មកថា ពួកគេបានជាប់ឈ្មោះជាក្រុមចម្រៀង Kpop ដំបូងបង្អស់ ដែលទទួលបានពានរង្វាន់ Diamond Creator Awards ពីក្រុមហ៊ុនពិភពលោក Youtube បន្ទាប់ពីពួកគេទទួលបានចំនួនអ្នកចុច Subscribers តាមដានរហូតដល់ទៅ១០លាននាក់ នៅលើគណនី Channels Youtube ផ្លូវការរបស់ពួកគេ។

យ៉ាងណាមិញ ក្រោយពីទទួលបានពាន់រង្វាន់ដ៏សែនរំភើបចិត្តនេះផងដែរ ក្រុមចម្រៀងបុរស BTS ក៏បានបង្ហោះជាសារថ្លែងអំណរគុណ នៅលើគណនី Twitter របស់ពួកគេ និងអមជាមួយនឹងរូបភាពពានរង្វាន់ Diamond Creator Awards ដែលទើបទទួលបានក្តៅៗផងដែរ។

ក្រុមចម្រៀងនារី BTS ទទួលបានDiamond Creator Awards
ក្រុមចម្រៀងនារី BTS ទទួលបានDiamond Creator Awards

លើសពីនេះទៅទៀតនោះ កាលពីមិនប៉ុន្មានម៉ោងកន្លងទៅនេះ ក្រុមចម្រៀងនារី Blackpink ក៏ទទួលបានចំនួនអ្នកចុច Subscribers តាមដានរហូតដល់ទៅ​១០,៧៣៩,២១៧នាក់ នៅលើChannels Youtubeរបស់ពួកគេ ដែលជាតួលេខខ្ពស់បំផុត មិនទាន់តារាKpop ណាអាចធ្វើបានឡើយ។ មិនតែប៉ុណ្ណោះចំនួនSubscribersនេះ នៅមិនទាន់បានរាប់បញ្ចូលទាំង Channels ផ្សេងៗទៀតរបស់ភ្នាក់ងារពួកគេថែមទៀតផង។

ក្រុមចម្រៀងនារី Blackpink

គួរបញ្ជាក់ផងដែរ ទាក់ទងទៅនឹងលក្ខខណ្ឌ ដែលអ្នកអាចមានសិទ្ធិទទួលបានពាន់រង្វាន់ ពីខាងក្រុមហ៊ុន Youtube នេះ។ ពានរង្វាន់Youtube បានចំនួន៣លំដាប់៖

ទី១. Silver Creator Award (ពានរង្វាន់ប្រាក់) បើសិនជាម្ចាស់Channels នីមួយៗទទួលបាន អ្នកតាម Subscribers ចាប់ពី ១០ម៉ឺននាក់ឡើងទៅ។

ទី២. Gold Creator Award (ពានរង្វាន់មាស) បើសិនជាម្ចាស់Channels នីមួយៗទទួលបាន អ្នកតាម Subscribers ចាប់ពី ១លាននាក់ឡើងទៅ។

ទី៣. Diamond Creator Award (ពានរង្វាន់ពេជ្រ) បើសិនជាម្ចាស់Channels នីមួយៗទទួលបាន អ្នកតាម Subscribers ចាប់ពី ១០លាននាក់ឡើងទៅ។

តូយ៉ាង ចូលរួមត្រេកអរផងសម្រាប់ក្រុមចម្រៀងKpopទាំងពីរក្រុមនេះ ដែលអាចមានឈ្មោះក្នុងប្រវត្តិសាស្ត្រពិភពលោក របស់ Youtube ម្តងទៀត។ ហើយបើតាមព័ត៌មានចុងក្រោយនេះ ក៏បានឲ្យដឹងថា ថ្មីៗនេះ Blackpink ក៏បានជ្រៀតខ្លួនចូល ទីផ្សារតន្រ្តីនៅជប៉ុន និងបានប្រារព្ធធ្វើConcert ផ្ទាល់បានយ៉ាងជោគជ័យ កាលពីប៉ុន្មានសប្តាហ៍មុនថែមទៀតផង។

ដោយឡែក សម្រាប់ក្រុមចម្រៀងបុរស BTS ឯណេះវិញ ក៏កំពុងតែរៀបចំនូវ អ៊ាល់ប៊ុមវិលត្រឡប់មកវិញរបស់ខ្លួនដែលមានឈ្មោះថា “Love Yourself: Answer,” ដែលនឹងត្រៀមចេញនៅថ្ងៃទី២៤ ខែសីហាឆាប់ៗខាងមុខនេះហើយ៕

ក្រុមចម្រៀងនារី Blackpink
ក្រុមចម្រៀងបុរស BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]