បរទេស៖ នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រហើយ ដែលអ្នកវិទ្យាសាស្រ្តបានស្តារចក្ខុដែលងងឹតមើលលែងឃើញរបស់កូនកណ្តុរជាច្រើនក្បាល ដោយកែប្រែកោសិកាដែលងាប់នៅក្នុងរ៉េទីន (ផ្នែកមួយនៃភ្នែក) ឱ្យមើលឃើញវិញ។ នេះបើតាមការលាតត្រដាងក្នុងការសិក្សាថ្មីមួយ។

រូបតំណាងកណ្តុរដែលគេសាកល្បងព្យាបាលភ្នែក

ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសុខភាពជាតិ បានធ្វើឱ្យភាពពិការរបស់កណ្តុរ វិវឌ្ឍបញ្ច្រាសមកវិញដោយការចាក់បញ្ចូលហ្សែន ដើម្បីកែប្រែឡើងវិញនូវការថែទាំកោសិកាខួរក្បាលចូលទៅ រ៉ត និង ខូន (រចនាសម្ព័ន្ធសម្រាប់ទទួលពន្លឺរបស់ភ្នែក)។ 

រូបតំណាងកណ្តុរដែលគេសាកល្បងព្យាបាលភ្នែក

ជាធម្មតាកោសិការបស់មនុស្ស “ងាប់ហើយដុះថ្មីរហូត” ប៉ុន្តែនៅពេលវ័យកាន់តែជរា អត្រានៃកោសិកាងាប់កាន់តែលឿន ខណៈអត្រានៃកោសិកាដុះថ្មីកាន់តែយឺត។ ប៉ុន្តែកោសិកាខួរក្បាលមិនងាយដុះឡើងវិញអីចឹងទេ រួមទាំងកោសិកាដែលមានមុខងារទទួលពន្លឺផងដែរ។

រូបតំណាងអ្នកពិការភ្នែក ប្រើឧបករណ៍បច្ចេកវិទ្យា

កោសិកាខួរក្បាលដែលជំនាញខ្ពស់មួយក្រុមក្នុងរ៉េទីន (រុំព័ទ្ធនៅផ្នែកខាងក្រោយនៃភ្នែក) ភាគច្រើនសុទ្ធតែជា រ៉ត និង ខូន រ៉ត មានមុខងារចាប់យករូបភាពក្នុងពន្លឺស្រាលៗ ខណៈ ខូន ចាប់យកពន្លឺយ៉ាងល្អិតល្អន់ និងពណ៌នៃពន្លឺ។

រូបតំណាងផ្នែកខាងក្រោយនៃភ្នែក ដែលមានសុទ្ធតែ "រ៉ត និង ខូន"

រ៉ត ជួយឱ្យយើងមើលឃើញពន្លឺស្រាលៗ ប៉ុន្តែវាប្រហែលជាអាចជួយថែទាំកោសិកាទទួលពន្លឺ (របស់ខូន) ដែលមានសារៈសំខាន់សម្រាប់ការមើលឃើញពណ៌បានយ៉ាងច្បាស់” នេះជាការពន្យល់ពីសហអ្នកស្រាវជ្រាវ គឺដុកទ័រ Thomas Greenwell។ 

រូបតំណាងជនពិការភ្នែក ដើរតាមផ្លូវដោយមានអ្នកជួយ

ជាទូទៅ ខូន នឹងងាប់នៅពេលភ្នែកមានជំងឺក្នុងដំណាក់កាលបន្ទាប់។ ដូច្នេះបើ រ៉ត អាចដុះឡើងវិញពីខាងក្នុងភ្នែក វាអាចជាយុទ្ធសាស្ត្រមួយក្នុងការព្យាបាលជំងឺភ្នែក ដែលប៉ះពាល់ដល់កោសិកាទទួលពន្លឺ។ 

រូបតំណាងជនពិការភ្នែក ដែលដូចស្ថិតក្នុងទីងងឹតសូន្យសុង

គួរឱ្យដឹងថា កោសិកាខួរក្បាលដែលចាប់ពន្លឺរបស់មនុស្ស មិនល្អដូចពពួកសត្វឆ្មា និងត្រីបង្កង់ឡើយ ហើយបើចង់ឱ្យកោសិកាមនុស្ស អាចបម្លែងដើម្បីទទួលពន្លឺដូចសត្វទាំងនោះបាន លុះត្រាតែធ្វើឱ្យភ្នែកនោះរបួសជាមុនសិន ដែលចំណុចនេះជារឿងពិបាកក្នុងការអនុវត្តលើភ្នែកមនុស្ស។ 

រូបតំណាងភ្នែកមនុស្ស និងភ្នែកត្រីបង្កង់

ដូច្នេះពួកគេមានចម្ងល់ថា តើអាចប្រើវិធីព្យាបាលដោយចាក់បញ្ចូលហ្សែន ក្នុងភ្នែកដែលខ្វាក់របស់កូនកណ្តុរដើម្បីប្តូរមុខងារនៃកោសិកា ដោយមិនធ្វើឱ្យវារបួសជាមុនឬទេ?

ពីរបីសប្តាហ៍ក្រោយចាក់បញ្ចូលហ្សែនលើកទីមួយរួច ពួកគេចាក់បញ្ចូលហ្សែនម្តងទៀតទៅក្នុងភ្នែកកណ្តុរដដែល ដើម្បីជំរុញកោសិកាដែលទើបដុះថ្មីៗឱ្យប្រែក្លាយជា រ៉ត។ អ្វីដែលគួរឱ្យរំភើបនោះគឺ កោសិកាដែលទើបបម្លែងថ្មីៗទាំងនោះ មានរូបរាង និងប្រាស្រ័យទាក់ទងជាមួយកោសិកាដទៃដូច រ៉ត បេះបិទ។  

រូបតំណាងការចាក់បញ្ចូលហ្សែនក្នុងភ្នែកកណ្តុរ

ជាលទ្ធផល ទោះកណ្តុរទាំងនេះកើតមកទាំងគ្មាន រ៉ត ក៏ពួកវាអាចមើលឃើញដូចកណ្តុរផ្សេងទៀតដែរ។ ទោះយ៉ាងណាវាមិនមានន័យថា ភ្នែករបស់វាអាចបំពេញមុខងារទាំងស្រុងនោះទេ។ ពេលនេះអ្នកវិទ្យាសាស្រ្តកំពុងដាក់កណ្តុរទាំងនេះឱ្យដើរក្នុងផ្លូវវង្វេង ដើម្បីបញ្ជាក់ថាប្រព័ន្ធខួរក្បាល ដែលតភ្ជាប់ទៅនឹងចក្ខុដែលទើបព្យាបាលនេះដំណើរការល្អឬអត់។

ផ្លូវវង្វេងដែលដាក់ឱ្យកណ្តុរដើរ ក្រោយព្យាបាលភ្នែករួច

បើវាដំណើរការល្អមែននោះ ពួកគេនឹងចាប់ផ្តើមសាកល្បងបម្លែងកោសិកាខួរក្បាលមនុស្សឱ្យទៅជា រ៉ត ក្នុងបន្ទប់ពិសោធន៍ភ្លាម ហើយក្តីសង្ឃឹមក្នុងការមើលឃើញពិភពលោកឡើងវិញ របស់មនុស្សរាប់សែនរាប់លាននាក់ ក៏ផុសឡើងនៅពេលនោះដែរ៕

រូបតំណាងជនពិការភ្នែក ដែលរីករាយក្រោយមើលឃើញជាថ្មី

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]