បរទេស៖ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម នៅពេលដែលឃើញគណនីហ្វេសប៊ុកមួយ បានបង្ហោះម៉ូតខ្សែក្រវ៉ាត់ថ្មីរបស់ តារាចម្រៀងPopដ៏ល្បី Justin Bieber ដូចនឹងខ្សែចងស្បែកជើង ជាមួយតម្លៃស្ទើរមិនគួរឲ្យជឿ។

យ៉ាងណាមិញ ផ្អែកលើរូបភាពទាំងនោះ បានឲ្យដឹងថា ខ្សែក្រវ៉ាត់របស់ Justin Bieber ជាម៉ាក Gucci ជាប្រភេទម៉ូតឈ្មោះ Black Shoelace Belt ដែលមានតម្លៃ ៦៥០០ ដុល្លារ។

ទោះជាយ៉ាងណាក្តី សម្រាប់តម្លៃខ្សែក្រវ៉ាត់មួយនេះផងដែរ អ្នកគាំទ្រពិតជាភ្ញាក់ផ្អើល និងនាំគ្នាShareនៅលើបណ្តាញសង្គមយ៉ាងច្រើន ពេលដែលឃើញបែបនេះ ព្រោះថាតម្លៃរបស់វាហាក់មិនសាកសមជាមួយរូបរាងទាល់តែសោះ។ ឯអ្នកខ្លះទៀតបាននិយាយថា តម្លៃខ្សែក្រវ៉ាត់ Gucci នេះគ្រាន់តែជាតម្លៃក្លែងក្លាយតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Justin Bieber
ខ្សែក្រវ៉ាត់ថ្មីរបស់Justin Bieber
ខ្សែក្រវ៉ាត់ដូចខ្សែចងស្បែកជើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]