ចិន៖ ក្មេងប្រុសជនជាតិចិនអាយុទើបតែ ១១ឆ្នាំម្នាក់ ថ្មីៗនេះបានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់មហាជនទូទៅ ពិសេសអ្នកនិយមលេងបណ្តាញសង្គម បន្ទាប់ពីរូបគេបានបង្ហាញស្នាដៃច្នៃប្រឌិតនឹកស្មានមិនដល់ បង្កើតបានជាកូនឡានអគ្គិសនីមួយគ្រឿង យ៉ាងទាក់ទាញ។

Shao Zijin ចេះច្នៃធ្វើកូនឡានអគ្គិសនី

កុមារាដែលមានទេពកោសល្យ និងសមត្ថភាពជំនាញនេះ ត្រូវបានគេស្គាល់ឈ្មោះថា Shao Zijin មានអាយុ ១១ឆ្នាំ មកពីទីក្រុង Quzhou ភាគខាងកើតខេត្ត Zhejiang ប្រទេសចិន អាចបង្កើតកូនឡានអគ្គិសនីបានដោយខ្លួនឯង ដែលកើតចេញពីគំនិតច្នៃប្រឌិត និងជាពិសេសនោះ ថែមទាំងចំណាយអស់លុយតិចបំផុតក្នុងការធ្វើវាឡើង។

ជាការពិតណាស់ លុយត្រឹមតែ ៦២០យ័ន ឬប្រហែល ៩០ដុល្លារអាមេរិក តែប៉ុណ្ណោះ ដែលក្មេងប្រុសវ័យឆ្លាតរូបនេះ អាចយកវាមកប្រើការបានយ៉ាងមានប្រយោជន៍។

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចិន CGTN បានឲ្យដឹងថា Shao ដែលជាក្មេងប្រុស មានក្តីសុបិនចង់ក្លាយខ្លួន ជាអ្នកច្នៃបង្កើតនូវអ្វីដែលថ្មីប្លែក តាំងតែពីតូចនេះ បានបង្កើតកូនឡានអគ្គិសនីនេះឡើង ដោយចំណាយពេលអស់ជាងមួយខែ តាមរយៈការស្រាវជ្រាវ និងមើលវីដេអូពាក់ព័ន្ធផ្សេងៗ នៅលើអ៊ីនធើណែត ដើម្បីរៀនសូត្រតាមពីមូលដ្ឋានគ្រឹះនៃការផលិត។

Shao Zijin ចេះច្នៃធ្វើកូនឡានអគ្គិសនី

ក្នុងនោះ Shao បានទិញ អាគុយឡានដែលគេឈប់ប្រើ (យកមកកែច្នៃប្រើឡើងវិញ) ពីហាងលក់និងជួសជុល ទិញកង់ ដែកលោហៈ រួមនឹងរបស់របរផ្សេងៗទៀត គួបផ្សំនឹងរបស់មានស្រាប់នៅក្នុងផ្ទះ ដើម្បីយកមកច្នៃផ្គុំចូលគ្នា ចេញជារូបរាងនៃកូនឡាន ស្រដៀងទៅនឹងកូនឡានប្រណាំង ដែលអាចដំណើរការទៅមុខបានយ៉ាងល្អ។

ជាចុងក្រោយ ក្មេងប្រុសដ៏មានគំនិតច្នៃប្រឌិតរូបនេះ បាននិយាយទាំងពោរពេញដោយក្តីរំភើបចិត្តថា ថ្វីបើនេះជាលើកដំបូងសម្រាប់គេ ក្នុងការធ្វើវាដោយសាកល្បង និងនៅមានកំហុសឆ្គងច្រើនមែនពិត ប៉ុន្តែទោះបីជាយ៉ាងណា រូបគេនៅតែខំប្រឹងធ្វើវារហូតទាល់តែបានសម្រេច ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

Shao Zijin ចេះច្នៃធ្វើកូនឡានអគ្គិសនី
Shao Zijin ចេះច្នៃធ្វើកូនឡានអគ្គិសនី
Shao Zijin ចេះច្នៃធ្វើកូនឡានអគ្គិសនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]