(រតនគិរី)៖ ក្រសួងធនធានទឹក និងឧតុ​និយម នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានព្រមានពីការហក់ឡើយខ្លាំងយ៉ាងគំហុក រហូតលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៃទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី ដោយសារបរិមាណទឹកភ្លៀង ដែលបានធ្លាក់ច្រើនជាប់ៗគ្នា។

តាមរយៈ Facebook ផ្លូវការក្រសួងធនធានទឹក បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «គិតត្រឹមម៉ោង១០៖៣០នាទី នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាន មានកម្ពស់ ១០.៧០ម៉ែត្រ ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០.៥០ម៉ែត្រប៉ុណ្ណោះ។

បើតាមក្រសួងធនធានទឹក តំបន់មួយចំនួនដែលនៅតាមដងទន្លេ នៃខេត្ដរតនគិរី កំពុងត្រូវបានទឹកជន់លិចចូលជាបណ្ដើរៗ ដែលត្រូវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់ ខណៈអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ៕​​​

សេចក្តីជូនដំណឹង
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]