ថៃ៖ របស់ប្រើប្រាស់មួយ ក្នុងចំណោមរបស់ប្រើប្រាស់ដទៃទៀតជាច្រើនមុខរបស់មនុស្សស្រី គឺកាបូបយួរដៃ ដែលវាមិនត្រឹមតែជួយសម្រួលដល់ក្នុងការទុកដាក់របស់របរប្រើប្រាស់មានតម្លៃនានាទៅតាមខ្លួនប៉ុណ្ណោះទេ ក៏ប៉ុន្តែកាបូបយួរ ឬកាបូបស្ពាយរបស់នារីៗ ក៏មានតួនាទីសំខាន់ជួយបន្ថែមនូវភាពស្រស់ស្អាត និងភាពទាន់សម័យផងដែរដល់ពួកនាង ជាពិសេសគឺយុវវ័យសម័យថ្មីនិយមលេងម៉ូតកាបូបបង្ហាញគ្នាបែបប្លែកៗ និងសុទ្ធតែជាកាបូបប្រ៊េនៗដែលមានតម្លៃថ្លៃៗទៀតផង។

ជាក់ស្តែងតារាសម្តែងស្រីថៃល្បីៗទាំងនេះ បានជ្រើសយកកាបូបប្រ៊េនម៉ាកល្បីៗនៅលើពិភពលោក យកមកប្រើប្រាស់ប្រចាំថ្ងៃ ក្នុងជីវិតរស់នៅដ៏សម្បូរបែបរបស់ខ្លួន មិនឱ្យចាញ់គ្នាប៉ុន្មាននោះទេ។ 

ហើយទន្ទឹមនឹងនេះកាបូបម៉ាកប្រ៊េនល្បីៗទាំងនោះ ក៏ជាកាបូបសំណព្វចិត្តរបស់ពួកនាងផងដែរ ដែលគេឧស្សាហ៍តារាស្រីទាំងនេះ ប្រើជាញឹកញាប់ណាស់ពេលដែលមានកម្មវិធីត្រូវចេញទៅខាងក្រៅម្តងៗ។

តោះចង់ដឹងទេថា បច្ចុប្បន្ននេះស្រីស្អាតប៉ុន្មានដួងដែលសុទ្ធតែជាតារាស្រីល្បីៗនៅប្រទេស កំពុងតែប្រើប្រាស់នូវកាបូបយួរដៃប្រ៊េនមួយណាខ្លះនោះ យើងមកតាមដានទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា៖

១) តារាសម្តែង Margie Rasri កំពុងប្រើកាបូបប្រ៊េនល្បីៗដូចជា៖  

- កាបូបប្រ៊េន Lady Dior "Wheel of Fortune" Handpainted Motherpeace Tarot Handbag តម្លៃប្រមាណ ១៦៥ ០០០ បាត

កាបូប​ Margie

- កាបូបប្រ៊េន Gucci Broche GG Supreme Mini Bag Neutral/Multi 1145 us តម្លៃប្រមាណ ៣៥ ០០០ បាត

កាបូប​ Margie

- កាបូបប្រ៊េន Dior Grey Ceramic-Effect Deerskin Diorama Club Bag 2400 yuro តម្លៃប្រមាណ ៩៣ ០០០ បាត

កាបូប​ Margie

២) តារាសម្តែងស្រី Yaya Urassaya កំពុងប្រើកាបូបប្រ៊េនល្បីៗដូចជា៖

- កាបូបប្រ៊េន Louis Vuitton's "New Wave" Bags តម្លៃប្រមាណ ៧៦ ០០០ បាត  

កាបូប Yaya

- កាបូបប្រ៊េន Louis Vuitton Petite Boite Chapeau in Coated Monogram Reverse Canvas តម្លៃប្រមាណ ១៤៥ ០០០ បាត 

កាបូប Yaya

- កាបូបប្រ៊េន Louis Vuitton Black/Monogram Canvas Speedy Doctor Bag តម្លៃប្រមាណ ១២៤ ០០០ បាត 

កាបូប Yaya

៣) តារាសម្តែងស្រី Aum Patchrapa កំពុងប្រើកាបូបប្រ៊េនល្បីៗដូចជា៖

- កាបូបប្រ៊េន Hermes Kelly តម្លៃប្រមាណ ៥០០ ០០០ ឬ ១-២ លានបាត 

កាបូប Aum

- កាបូបប្រ៊េន Chanel Deauville 18 Stud Large Black Caviar Leather Tote តម្លៃប្រមាណ ១៧០ ០០០ បាត

កាបូប Aum

- កាបូបប្រ៊េន COACH Women's Red Signature Leather Dinky Crossbody Bag តម្លៃប្រមាណ ១៤ ២០០ បាត 

កាបូប Aum

៤) តារាសម្តែងស្រី Toey Jarinporn កំពុងប្រើកាបូបប្រ៊េនល្បីៗដូចជា៖

- កាបូបប្រ៊េន Gucci GG Marmont matelassé leather belt bag តម្លៃប្រមាណ ៣៥ ០០០ បាត 

កាបូប Toey

- កាបូបប្រ៊េន Dior SADDLE BAG IN BLUE CANVAS តម្លៃប្រមាណ ២៣ ០០០ បាត 

កាបូប Toey

- កាបូបប្រ៊េន Boyy Deon Belt Bag តម្លៃប្រមាណ ២២ ០០០ បាត 

កាបូប Toey

៥) តារាសម្តែងស្រី Bella Ranee កំពុងប្រើកាបូបប្រ៊េនល្បីៗដូចជា៖

- កាបូបប្រ៊េន LIMITED EDITION FERRAGAMO STUDIO BAG តម្លៃប្រមាណ ៧៨ ០០០ បាត 

កាបូប Bella

- កាបូបប្រ៊េន CHLOÉ Medium Nile leather bracelet bag តម្លៃប្រមាណ ៥៨ ០០០ បាត

កាបូប Bella

- កាបូបប្រ៊េន Dior Lady Dior Mini តម្លៃប្រមាណ ១១០ ០០០ បាត  

កាបូប Bella

៦) តារាសម្តែងស្រី Chompoo Araya កំពុងប្រើកាបូបប្រ៊េនល្បីៗដូចជា៖

- កាបូបប្រ៊េន NITA SURI ម៉ូដែល Pilo តម្លៃប្រមាណ ៣៣ ០០០ បាត 

កាបូប Chompoo

- កាបូបប្រ៊េន PELLEVAH Mira bag តម្លៃប្រមាណ ៩៥ ០០០ បាត

កាបូប Chompoo

- កាបូបប្រ៊េន PELLEVAH 'Audrey' មានតម្លៃខ្ពស់ខ្លាំង ព្រោះមានការផលិតជាពិសេសខុសពីប្រ៊េនដទៃ

កាបូប Chompoo

៧) តារាសម្តែងស្រី Mew Nittha កំពុងប្រើកាបូបប្រ៊េនល្បីៗដូចជា៖

- កាបូបប្រ៊េន VALENTINO Rockstud Medium Leather Shoulder Bag - Bright Fuchsia តម្លៃប្រមាណ ៧៤ ០០០ បាត 

កាបូប Mew

- កាបូបប្រ៊េន SAINT LAURENT Medium Monogramme Suede Chain Tassel Bag តម្លៃប្រមាណ ៧៥ ០០០ បាត 

កាបូប Mew

- កាបូបប្រ៊េន MIU MIU; Python Clutch Bag with Jeweled Belt, Animal Print តម្លៃប្រមាណ ១២៦ ០០០ បាត។

កាបូប Mew

ដូច្នេះហើយ កាបូបគឺពិតជាអាចជួយលើកសម្រស់នារីឱ្យមានភាពទាន់សម័យ និងឡូយឆាយបានពិតមែន ហើយបើជាកាបូបប្រ៊េនល្បីៗទៀត កាន់ធ្វើឱ្យនារីមានភាពទាក់ទាញ និងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]