កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀងកូរ៉េល្បីៗជាច្រើន ត្រូវបានទទួលស្គាល់ដោយមហាជន ទូទៅទាំងពិភពលោក ប៉ុន្តែមិនមែនគ្រប់សមាជិកនោះទេ ដែលចេញ​អាល់ប៊ុម ចម្រៀងទោលហើយ នៅតែទទួលបានការគាំទ្រច្រើន។

ក្នុងនោះ លោក G Dragon ជាម្នាក់ក្នុងចំណោមនោះ ដែលជាតារាចម្រៀងរ៉េប ដ៏ល្បីឈ្មោះ ដែលទទួលបានការគាំទ្រយ៉ាងច្រើន ទោះបីជាច្រៀងជាក្រុម ឬ ច្រៀងទោល។

ជាពិសេស អាល់ប៊ុមចម្រៀងរបស់ G Dragon ទទួលបានការគាំទ្រ ទូទាំងពិភពលោក ដែលអាចធ្វើឲ្យមហាជន ស្គាល់រូបលោកកាន់តែច្រើន ប៉ុន្តែមិនមែនគ្រប់រឿងនោះទេ ដែលពួកគេអាចដឹងពីលោក។

ខាងក្រោមនេះ ជារឿងផ្ទាល់ខ្លួនរបស់លោក ដែលអ្នកគាំទ្រមួយចំនួនធំ ពុំធ្លាប់បានដឹង៕

ទស្សនារូបភាព និង វីដេអូខាងក្រោម ៖  

១ G Dragon បានចេញអាល់ប៊ុមដំបូងរបស់គាត់នៅអាយុ ៥ឆ្នាំ (ក្នុងឆ្នាំ ១៩៩៣)

រូបភាព G Dragon

២ ដំបូងរបស់គាត់បានចាប់ផ្តើមធ្វើការនៅក្នុងកម្មវិធីកម្សាន្តរបស់ក្មេង នៅលើកញ្ចក់ទូរទស្សន៍ (ក្នុងឆ្នាំ ១៩៩២)

៣ ស៊ីឌីចម្រៀងដំបូង របស់លោកគឺ Wu-Tang Clan

រូបភាព ក្របអាល់ប៊ុម

៤ មុនពេលចុះកុងត្រា ជាមួយនឹងផលិតកម្ម YG លោកបានហ្វឹកហាត់ជាលើកដំបូង ជាមួយនឹង SM Entertainment រយៈពេល៥ឆ្នាំ

រូបភាព ផលិតកម្ម SM

៥ លោកបានក្លាយជា G-Dragon របស់ក្រុម BigBang នៅក្នុងឆ្នាំ ២០០៦

រូបភាព G Dragon

៦ លោកចាប់ផ្តើម Rap នៅអាយុ ១៣ឆ្នាំ

៧ G-Dragon បានចាប់ផ្តើមសម្តែងនៅអាយុ ៧ឆ្នាំ

៨ G-Dragon ជាអ្នកគាំទ្ររបស់ ៈ

លោក Jay-Z នាង Beyonce នាង Rihanna ក្រុម Blackstreet នាង JO លោក Pharrell ក្រុម Maroon5 តន្ត្រីករជប៉ុន លោក Mondo Grosso និង ក្រុម 015B។

៩ ឈ្មោះ "G-Dragon" មានប្រវត្តិពីរផ្នែក

ដំបូងឈ្មោះពិតរបស់លោកគឺ Jiyong "지" និង "용" ដែល Yong មានន័យថា "នាគ" នៅក្នុងភាសាកូរ៉េ។ ទីពីរ យោងទៅតាមប្រតិទិនចិន លោកកើតក្នុងឆ្នាំនាគ។

រូបភាព G Dragon
រូបភាព G Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]