ភ្នំពេញ៖ សព្វថ្ងៃនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ហាក់មានសន្ទុះការគាំទ្រកាន់តែខ្លាំង ជាមួយបទចម្រៀងពីរោះៗរបស់នាង ដែលចេញលក់នៅលើទីផ្សារ។ ហើយស្របពេលដែលកញ្ញា សុខ ពិសី កំពុងតែមានសន្ទុះការគាំទ្រ គេក៏សង្កេតឃើញថានាង តែងតែត្រូវបានអ្នកគាំទ្រធ្វើរឿងជាច្រើនដើម្បីនាងជារឿយៗផងដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ មានរឿងមួយដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ កញ្ញា សុខ ពិសី ទៀតហើយ ដោយផ្អែកលើហ្វេនផេកមួយដែលជាអ្នកគាំទ្រកញ្ញា សុខ ពិសី បានបង្ហោះរូបអាវយឺតជាច្រើនសន្លឹក ដោយបោះពុម្ពរូបនាងនៅពីលើផងដែរ។

ទោះជាយ៉ាងណាក្តី ដោយហេតុតែពួកគេជាអ្នកគាំទ្រកញ្ញា សុខ ពិសី និងស្រលាញ់នាងខ្លាំងពេក ទើបពួកគេបោះពុម្ពរូបនាងនៅលើអាវបែបនេះ។

ឯចំណែកកញ្ញា សុខ ពិសី វិញ ក្រោយពីឃើញអ្នកគាំទ្រខ្លួនធ្វើបែបនេះហើយ នាងបានបង្ហាញអារម្មណ៍រំភើប និងអរគុណអ្នកគាំទ្ររបស់ខ្លួនដែលបានធ្វើបែបនេះដើម្បីនាង៕

សុខ ពិសី
សុខ ពិសី
សុខ ពិសី
អាវដែលអ្នកគាំទ្របោះពុម្ព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី