កម្ពុជា៖ នៅក្នុងឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា បានកើនឡើងជាង ១១ ភាគរយ ដែលនាំមុខដោយភ្ញៀវទេសចរជនជាតិចិន និងតាមពីក្រោយដោយភ្ញៀវទេសចរជនជាតិវៀតណាម។ បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងទេសចរ ភ្ញៀវទេសចរបរទេសសរុបដែលមកទស្សនាប្រទេសកម្ពុជា មានចំនួនប្រមាណ ៥ លាន ៦ សែននាក់ ដោយក្នុងនោះ ភ្ញៀវទេសចរចិន មានរហូតដល់ជាង ១ លាន ២សែននាក់។

ថ្ងៃនេះយើងសូមបង្ហាញកត្តាពិសេសមួយចំនួនដែលធ្វើឲ្យភ្ញៀវទេសចរចាប់ចិត្តស្រលាញ់ប្រទេសកម្ពុជា៖

១. ញញឹមគ្រប់ពេល

បើតាមប្រភពគេហទំព័រមួយបានចុះផ្សាយថា ប្រជាជនកម្ពុជាឧស្សាហ៍ញញឹមដែលធ្វើឲ្យភ្ញៀវទេសចរចាប់ចិត្ត និងស្រលាញ់រាប់អានជាខ្លាំង ពួកគេមានអារម្មណ៍ថាដូចជាមកស្រុកកំណើតរបស់ខ្លួនអីចឹង។ 

រូបតំណាង

២. ចេះជួយយកអសារគ្នា

បើអ្នកមើលទៅដូចជាវង្វេងផ្លូវ ឬក៏ម៉ូតូរបស់អ្នកបែកកង់ មានបញ្ហា ឬមើលទៅដូចជាត្រូវការជំនួយនោះ ប្រជាជនខ្មែររីករាយនឹងជួយគ្រប់ពេល ពោលគឺពួកគេនឹងព្យាយាមរកដំណោះស្រាយជួយអ្នកនៅពេលអ្នកមានអាសន្ន។

រូបតំណាង

៣. រួសរាយរាក់ទាក់

ពួកគេមានភាពរួសរាយរាក់ទាក់ និងចូលចិត្តរាប់អានមិត្តតាំងតែពីដើមមក។ ដូច្នេះ អ្នកនឹងឧស្សាហ៍ឃើញពួកគេនិយាយពាក្យ “សួស្តី” (Hello) នៅពេលពួកគេជួបអ្នក ហើយពួកគេនឹងចែករំលែកអាហាររបស់ពួកគេនៅពេលអ្នកអង្គុយជិតពួកគេជាដើម។

រូបតំណាង

៤. ពួកគេជាមនុស្សចង់ចេះចង់ដឹង

ដោយសារពួកគេស្រលាញ់ការសិក្សា ចង់ដឹងចង់ឮ ទើបពួកគេតែងតែសួរសំណួរផ្ទាល់ខ្លួនជាច្រើនដែលធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើលដូចជា អ្នកមកពីណា ធ្វើអី្វ រៀបការហើយឬនៅ មានកូនប៉ុន្មាននាក់ ។ល។ សូមកុំមានការខ្មាសអៀនអ្វី អ្នកអាចឆ្លើយសំណួរទាំងនោះបានដោយមិនចាំបាច់លាក់លាម។

រូបតំណាង

៥.  មនុស្សស្មោះត្រង់

ពួកគេតែងតែនិយាយត្រង់ៗដូចជាប្រាប់អ្នកថា អ្នកធាត់ ស្គម ខ្ពស់ ទាប គួរតែរៀបការ បង្កើតកូនជាដើម។ សូមកុំប្រកាន់អ្វី នេះគឺជារបៀបរបប និងការរស់នៅរបស់ប្រទេសកម្ពុជាទៅហើយ។

រូបតំណាង

សរុបមកនេះគឺជាហេតុផលមួយចំនួនក្នុងចំណោមហេតុផងផ្សេងៗទៀតដែលភ្ញៀវទេសចរស្រលាញ់ និងសរសើរប្រទេសកម្ពុជា។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]