ភ្នំពេញ៖ បទចម្រៀង Original Song  «អំណាចលុយ» របស់តារាចម្រៀងកញ្ញា បេប៊ី ដែលទើបតែបង្ហោះប៉ុន្មានម៉ោងក្នុងយូធូប ក៏ត្រូវបានគេឃើញថាមានការចែកចាយ និងចូលស្ដាប់មិនធម្មតា។

កញ្ញា បេប៊ី

អ្នកស្នេហាវិស័យបទចម្រៀងរ៉េបច្រើននាក់ បានសរសើរមិនដាច់ពីមាត់ជាមួយនឹងសមត្ថភាពរបស់នាង ដែលក្រៅពីអាចបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា  និងបទប្រភេទញាក់ៗបានល្អហើយ ស្រាប់តែនាងអាចបកស្រាយបទចម្រៀងប្រភេទរ៉េបមួយបទនេះបានទៀត។ 

ជួបជាមួយនឹងកញ្ញា បេប៊ី បានឲ្យដឹងថា នាងមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលបទចម្រៀងមួយបទនេះ ទើបបង្ហោះបានប៉ុន្មានម៉ោងកាលពីថ្ងៃទី ១៤ សីហា ប៉ុណ្ណោះ តែមានអ្នកចូលទស្សនាច្រើន គួរឲ្យកត់សម្គាល់ ក្នុងពេលដែលនាងក៏ប្រកាសថាខ្លួនគ្រាន់តែចេញបទចម្រៀងប្រភេទរ៉េបនេះ ដើម្បីស្ទាបស្ទង់សមត្ថភាព។ 

នាងថា មួយបទនេះធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្តក្នុងការបញ្ចេញបទថ្មី ដោយនាងក៏គម្រោងនឹងផលិតបទរ៉េបៗឱ្យប្លែកត្រចៀកបែបនេះ ដើម្បីវាយលុកទីផ្សារជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះនាងបានប្រកាសថាខ្លួនបានត្រៀមរួចហើយ នូវការផលិត MV បទ «អំណាចលុយ» ឱ្យកាន់តែធ្វើឱ្យបទនេះផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ខណៈដែលស្ទីលដែលនាងរំលេចក្នុង MV ក៏នាងត្រៀមធ្វើឱ្យប្លែកខុសពីបទចម្រៀងមុនៗ៕

កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី

តោះមកទស្សនាវីដេអូដូចខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]