​ខេត្តបាត់ដំបង ៖ យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​​​​​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ​នា​ប៉ុន្មាន​ម៉ោងមុននេះ​ ក្រោយ​ធ្វើ​សកម្មភាព​ចូល​លួច​យក​លុយ និង​គ្រឿង​អ​លង្ការ​ ​ដែល​មាន​តំលៃ​រាប់​ពាន់​ដុល្លារ​នៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ កាលពី​វេលា​ម៉ោង​ជិត​​៥​ល្ងាច​​ថ្ងៃ​ទី​១៣ ​សីហា ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដោយសារ​ម្ចាស់​ផ្ទះ​មានការ​ធ្វេសប្រហែស​ ។

មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ម្នាក់ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​វ៉ា​ន់ រ៉ា​វ័​ន្ត អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជើងឯក សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ តែ​បាន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ភូមិ​ឡ​អិ​ដ្ដ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​ ។ រីឯ​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ស៊ុ​យ គឹ​ម​ហេង ភេទ​ស្រី ​អាយុ​៣៨​ឆ្នាំ រស់នៅ​ក្រុម​ទី​១៥ ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ​។

មន្ត្រី​ដដែល​ឱ្យ​ដឹង​ទៀត​ថា ជន​ដៃដល់​មាន​បក្សពួក​២​នាក់ បាន​ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ ខណ​:​ម្ចាស់​ធ្វេស​ប្រហែស​បើកទ្វារ​ចំហ ។ ពេល​ចូល​ក្នុងផ្ទះ​ ពួក​គេ​បាន​ធ្វើ​សកម្មភាព​គាស់​ទូលួច​យក​លុយ​ និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់ ​។​

​បើ​តាម​របាយការណ៍​បឋម​ដដែល ដដែល​ជន​រង​គ្រោះ​បាន​ប្រាប់​ គឺ​សម្ភារ​ដែល​បាត់បង់​រួម​មាន ៖ ខ្សែ​.ក​

ប្លា​ទី​ន​២​ខ្សែ​ (តំលៃ​២៤៥០​ដុល្លា​), ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ (​តំលៃ​១៨០០​ដុល្លារ)​, កងដៃ​ប្លា​ទី​ន​១​គូ (​តំលៃ​៤៥០​ដុល្លារ)​, ប្រាក់​ចំនួន​២០០០​ដុល្លារ និង​ឯកសារ​ប្រើប្រាស់​ផ្ទា​ល់​ខ្លួន​មួយ​ចំនួន​ទៀត​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ផ្នែក​ជំនាញ​បាន​ធ្វើការ​សេ​ី​ុ​ប​អង្កេត​ស្រាវជ្រាវ​និង​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​តាម​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វ៉ា​ន់ រ៉ា​វ័​ន្ត ។ រីឯ​បក្សពួក​ម្នាក់​ទៀត ​ឈ្មោះ​ប៉ាវ អាយុ​២០​ឆ្នាំ បាន​រត់​រួច ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ម៉ាក​ស្គូពី​ ពណ៌ផ្កាឈូក​១​គ្រឿង មាន​ពាក់​ស្លាក​លេខភ្នំពេញ​1CM -562 និង​ដែក​ពន្លាក​​១​ដើម​។​

​ប៉ុន្តែ​បើ​តាម​ពត៌​មាន​ចុង​ក្រោយ​ពី​សមត្ថកិច្ច​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា នេះថា ​គឺ​កម្លាំង​​ជំនាញ​បាន​តាម​ឃាត់ខ្លួន​​បក្សពួក​ម្នាក់​ទៀត ​ដែល​ឈ្មោះ​ប៉ាវ នោះ​បាន​ហើយ ​។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​សួរនាំ និង​នាំ​ខ្លួន​ជនសង្ស័យ ​ទៅ​រក​វត្ថុ​តាង​ដែល​គេ​កំពុង​លាក់​ទុក​ ។

ជនសង្ស័យ
ជនសង្ស័យ

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]