អេស្ប៉ាញ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ១២នាក់បានស្លាប់និងជាង ៣០នាក់ផ្សេងទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៏ បន្ទាប់ពីពួកគេចេញពីមើលការប្រកួតរវាងក្រុម Barcelona និងក្រុម Sevilla ដោយធ្វើដំណើរត្រលប់ទៅកាន់ទីក្រុង Azuay ប្រទេសអេក្វាឌ័រវិញ។

គ្រោះថ្នាក់ចរាចរណ៏របស់អ្នកគាំទ្រក្រុម Barcelona

ខណៈពេលដែល បញ្ចប់ការប្រកួតរវាងក្រុម Barcelona បានយកឈ្នះក្រុម Sevilla នៅក្នុងលទ្ធផល ២-១នៃពានរង្វាន់ Spanish Super Cup រថយន្ដក្រុងមួួយគ្រឿងដែលដឹកអ្នកដំណើរមកគាំទ្រក្រុមអ្នកមានបុណ្យដល់កីឡដ្ឋាន Grand Stade de Tanger បានធ្វើដំណើរត្រលប់ទៅស្រុក Cuenca វិញ ប៉ុន្តែមិនទាន់ដល់ពាក់កណ្តាលផ្លូវផងស្រាប់តែរថយន្តក្រុងខាងលើនេះក្រឡាប់ដោយមិនទាន់ដឹងអំពីមូលហេតុពិតយ៉ាងណាតែម្តង។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកមួយបានឱ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៏នេះនៅមិនទាន់ច្បាស់អំពីដើមហេតុពិតប្រកដយ៉ាងណានៅឡើយ គ្រាន់តែគេបានឃើញរថយន្តនោះហាក់បីដូចជាបើកប្រញាប់ខុសពីធម្មតា ហើយអ្នកបើកបរវិញដូចជាមានសភាពស្រវឹងផងដែរ។

គ្រោះថ្នាក់ចរាចរណ៏របស់អ្នកគាំទ្រក្រុម Barcelona

គួរឲ្យដឹងថា បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា រថយន្តក្រុងខាងលើបានបើករេ៉ចង្កូតធ្លាក់ផ្លូវ Cuenca-Molleturo ចម្ងាយប្រមាណជា ៥៥គីឡូម៉ែត្រនៅតាមផ្លូវរបស់ខ្លួនទៅកាន់ Guayaquil ដែលធ្វើឲ្យក្រុមអ្នកជំនាញដាក់ការសង្ស័យថាអាចបណ្តាលមកពីអ្នកបើកបររថយន្តខាងលើងងុយដេកនឹងប្រើប្រាស់ជាតិស្រវឹងផងដែរ៕

សេចក្តីរាយការណ៍ពីក្រុមអ្នកជំនាញ
គ្រោះថ្នាក់ចរាចរណ៏របស់អ្នកគាំទ្រក្រុម Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]