ជាការពិតបញ្ហានៃជំងឺធាត់បានបង្កជាទុក្ខកង្វល់យ៉ាងខ្លាំង ទាំងផ្លូវកាយនិងផ្លូវចិត្ត ចំពោះមនុស្សទូទៅ ព្រោះវាអាចបង្កទៅជាជំងឺធ្ងន់ធ្ងរជាច្រើនផ្សេងទៀតបាន។  បើយោងទៅតាមការសិក្សាស្រាវជ្រាវថ្មីៗនេះ បញ្ហានៃខ្លាញ់ក្បាលពោះគឺជាប្រភេទជំងឺធាត់ដ៏គ្រោះថ្នាក់ខ្លាំងមួយដែលមនុស្សភាគច្រើនពុំសូវយកចិត្តទុកដាក់។

ខ្លាញ់ក្បាលពោះ

តាមពិតទៅវាមានទំនាក់ទំនងយ៉ាងស្អិតរមួត រវាងខ្លាញ់ក្បាលពោះជាមួយនឹងជំងឺទឹកនោមផ្អែម។  ការសិក្សាចាស់ធ្លាប់បានបង្ហាញឲ្យឃើញថា ការរលាកនៃពពួកកោសិកាខ្លាញ់នៅក្បាលពោះ អាចបង្កបញ្ហារេស៊ីស្តង់ (ការឈប់ទទួលយក) នៃអរម៉ូនអាំងស៊ុយលីន ដែលជាអរម៉ូនយ៉ាងសំខាន់ក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅកម្រិតធម្មតា។ កត្តានេះហើយដែលអាចបង្កជាហានិភ័យនៃជំងឺទឹកនោមផ្អែម។ បើទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការសិក្សាចាស់គេពុំធ្លាប់អាចកំណត់បាននូវមេកានិចដែលនៅពីក្រោយមូលហេតុនៃទំនាក់ទំនងរវាងការរលាកកោសិកាខ្លាញ់ ជាមួយនឹងជំងឺទឹកនោមផ្អែមឡើយ។

ដូច្នេះហើយទើបការសិក្សាក្នុងឆ្នាំ ២០១៨ បានឆ្លើយតបទៅនឹងចម្ងល់មួយនេះ។ ជាលទ្ធផលនៃការសិក្សាទៅលើតេស្តសត្វកណ្តុរបានឲ្យដឹងថា វាមាននូវអង់ស៊ីមពិសេសម៉្យាង (ហៅថា DPP4) ដែលផលិតនៅទីតាំងថ្លើម ហើយនៅពេលវាមានទំនាក់ទំនងជាមួយនឹងកោសិកាឈាមសនៅខ្លាញ់ក្បាលពោះ ក៏បណ្តាលឲ្យរលាកកោសិកាខ្លាញ់នេះ។ ការរលាកនេះអាចបណ្តាលឲ្យកើតបញ្ហារេស៊ីស្តង់នៃអរម៉ូនអាំងស៊ុយលីន។ ការរេស៊ីស្តង់ជាកត្តាចំបងនៃជំងឺទឹកផ្អែមនេះឯង។

ដូច្នេះការរកឃើញមួយនេះ អាចជាជំហានដ៏សំខាន់មួយក្នុងការស្វែងរកថ្នាំព្យាបាលនូវជំងឺទឹកនោមផ្អែម៕

ខ្លាញ់ក្បាលពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]